Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

spot_img

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរា​ជាណា​ចក្រ​​ក​ម្ពុជា និងសម្តេចម៉ែ​ ​ព្រះមហាក្សត្រិយ៍ ​នរោត្ត​ម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំ​ង ប្រទេ​សចិន ដើម្បីពិនិត្យព្រះរាជសុខ​ភា​ព នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ។

លោក គុយ សុផល អ្នកនាំពាក្យក្រសួងព្រះ​ប​រម​រាជវាំង បានប្រាប់ថា ការយាងទៅកាន់ទីក្រុ​ង​ប៉េ​កាំង ប្រទេសចិន រប​ស់ព្រះមហាក្សត្រខ្មែរ និ​ងព្រះម​ហាក្ស​ត្រិ​យ៍ ធ្វើឡើងតាមការយាង​រ​បស់ក្រុ​មគ្រូពេ​ទ្យចិន ដើម្បីពិនិត្យព្រះ​រា​ជសុខ​ភាព ដែលតែងតែធ្វើឡើងជា​ទៀ​ងទាត់​ពី​រដង​ក្នុង​មួយ​ឆ្នាំ។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះ​ព​លានុ​ភាព​ខ្លាំងក្លា ព្រះបញ្ញាញាណវា​ង​វៃ ព្រះរាជសុខភា​ព​ល្អប​រិបូណ៌​ ព្រះជ​ន្មាយុ​យឺន​យូរ​ជាង​រយ​ព្រះវ​ស្សា ដើម្បីគង់ប្រថាប់ជា​ម្ល​ប់ដ៏​ត្រជាក់ត្រ​ជុំ ដល់ប្រជានុរា​ស្ត្រ​គ្រប់​រូប រស់នៅក្នុងសុខ​ស​ន្តិភា​ព តរៀងទៅ៕​ដោយ៖កូឡាប

spot_img
×