Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្តកណ្តាល​បិទ​ការ​ស៊ើបសួរ បញ្ជូន​រឿងក្ដី​មាន់​ជល់​នៅ​ឃុំ​អរិយ​ក្សត្រ ទៅ​ជំនុំជម្រះ

​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​បាន​បិទ​ការ​ស៊ើបសួរ លើ​សំណុំរឿង​សង្វៀន​ជល់​មាន់នៅ​ឃុំ​អរិយ​ក្សត្រ ខេត្តកណ្ដាល រួច​បញ្ជូនទៅ​ជំនុំជម្រះ​ឆាប់ៗ​នេះ​។ តុលាការ​ខេត្តកណ្តាល បាន​សាលដីកា​សម្រេច​ធ្វើឃាត​មាន់​ជល់​ចំនួន​៩២​ក្បាល ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ផងដែរ​។​

លោក ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល ដែលជា​ចៅក្រម​ស៊ើបសួរ​នៅក្នុង​សំណុំរឿង​សង្វៀន​
​ជល់​មាន់​នៅក្នុង​ឃុំ​អរិយ​ក្សត្រ បានសម្រេច​បិទ​ការ​ស៊ើបសួរ​និង​បញ្ជូន​សំណុំរឿង​របស់​ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី កូនប្រសា​លោក ហ៊ុន សាន មក​ចៅក្រម​ជំនុំជម្រះ​ដើម្បី​ចាត់ការ​បន្ត ។​

​ជន​ត្រូវ​ចោទ​ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី ត្រូវបាន​ចោទប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពីបទ បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ តាម​មាត្រា​៥ ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង ។​

បទចោទប្រកាន់​នេះ​បានកំណត់​អោយ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិ​និ​យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×