Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ឪពុក រំលោភ​កូនស្រី​បង្កើត នៅ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​

​ស្ទឹងត្រែង​៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ខេត្ត​ស្ទឹងត្រែង បាន​កោះហៅ​បុរស​ម្នាក់ ជា​ឪពុក មក​ធ្វើ​ការសួរនាំ​ពី​ការចោទប្រកាន់​ករណី​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង នា​ពេលកន្លងមក​។ ករណី​នេះ​កើតឡើង​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧​កន្លងទៅ តែ​ទើប​បែកធ្លាយ​នៅពេលនេះ ដោយសារ​ក្មេងស្រី​រងគ្រោះ​បាន​និយាយប្រាប់​ម្តាយ​នាង​។ ជនសង្ស័យ​ឈ្មោះ គង់ ភារម្យ អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូម​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨ ។ ជនសង្ស័យ​ជា​ឪពុក បាន​ចាប់រំលោភ​កូនបង្កើត​ខ្លួនឯង អាយុ​១២​ឆ្នាំ បានសម្រេច​២​ដង ។​

​លោក ដួង ស៊ី​វុត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ខេត្ត​ស្ទឹងត្រែង បាន​ថ្លែងថា បន្ទាប់​ពី​ក្មេងស្រី​រងគ្រោះ ត្រូវបាន​ឪពុក​បង្កើត​រំលោភ​បាន​សម្រេច​ចំនួន​២​ដង រួចមកហើយ​នោះ ក្មេងស្រី​រងគ្រោះ ក៏​បាន​ប្រាប់​ម្តាយ​នាង​ឲ្យបាន​ដឹង ក៏​ប៉ុន្តែ​ម្តាយ​របស់​នាង​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ទេ ព្រោះ​ខ្លាច​ប្តី​របស់​ខ្លួន​វាយ​ធ្វើបាប​។ លុះដល់​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​កើតមានឡើង​នៅពេល​ក្មេងស្រី​រងគ្រោះ បាន​ទៅលេង​ផ្ទះ​អ៊ុំ​បង្កើត​របស់​នាង នៅ​ខេត្ត​កំពង់ចាម​។ បន្ទាប់​មក​អ៊ុំ​បង្កើត​របស់​នាង ក៏​បាន​នាំ​នាង​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល នៅ​ខេត្ត​កំពង់ចាម ប៉ុន្តែ​សមត្ថកិច្ច​មិន​ទទួល​ពាក្យបណ្តឹង​នោះ​ទេ ព្រោះ​ខុស​ទឹកដី​។​

​លោក ដួង ស៊ី​វុត្ថា បានបញ្ជាក់​ថា បន្ទាប់​ពី​ក្មេងស្រី​រងគ្រោះ ត្រូវបាន​ឪពុក​បង្កើត​រំលោភ​បាន​សម្រេច​ចំនួន​២​ដង​រួចមកហើយ​នោះ អ៊ុំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ ក៏​បាន​ធ្វើដំណើរ​មក​ខេត្ត​ស្ទឹងត្រែង ដើម្បី​ដាក់​ពាក្យ​ប្តឹង​។ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​នេះ​ភ្លាម លោក ដួង ស៊ី​វត្ថា ក្រោម​ការបញ្ជា​ពី​លោកស្នងការ បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ នាំខ្លួន​ជនសង្ស័យ​ដើម្បី​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×