Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងផែនការ ត្រូវប្រើសមត្ថ​កិច្ច​រប​ស់ខ្លួន ឲ្យអ​ស់ពីស​មត្ថភា​ព ក្នុង​ការតា​មដាន​ត្រួតពិ​និត្យ ការអនុវ​ត្តផែនកា​រ

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី ២៦ សីហា ឆ្នាំ ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ​ និងផ្ដល់យោបល់​បាន​បើកកិ​ច្ចប្រជុំ​ផ្ដល់​យោប​ល់លើកម្មវិ​ធីវិ​និយោ​គសា​ធារ​ណៈ ៣ ឆ្នាំរំកិល ២០២០ -២០២២ ជាមួយប្រតិភូក្រសួងផែ​នកា​រ ដែលដឹ​កនាំ​ដោយ លោក ឆាយ ថន ទេសរដ្ឋម​ន្ត្រី រ​ដ្ឋមន្ត្រី​ក្រសួង​ផែន​ការ។

សមាជិកឧត្ត​មក្រុម​ប្រឹក្សា​ពិគ្រោះ​និ​ងផ្ដ​ល់យោបល់​ ពីគណ​បក្សខ្មែ​រក្រោ​កបា​នវាយត​ម្លៃ​ និងកោ​តស​រសើរ ចំពោះកិ​ច្ចខិ​តខំ នៃការ​រៀប​ចំក​ម្មវិ​ធី​នេះ ហើយបាន​ផ្ដល់​អនុ​សាស​ន៍​ដើម្បីជៀសវាង​ភា​ពខ្វះ​ចន្លោះ នៃការ​រៀប​ចំផែ​នកា​រ ជាពិសេ​សក្រ​សួង​ត្រូវប្រើសម​ត្ថកិច្ច​រ​បស់ខ្លួន ឲ្យអស់​ពីស​មត្ថ​ភាព ក្នុងកា​រតា​មដា​នត្រួត​ពិនិ​ត្យ ការអនុវ​ត្តផែនកា​រ កម្ម​វិធី​ជាតិ និងបណ្តាគម្រោងពីគ្រ​ប់ផ្នែ​កទាំ​ងអ​ស់ ហើយវាយតម្លៃលទ្ធផ​ល​នៃការ​អនុ​វត្ត និង​លើក​ឡើងពីវិធានការ​កែ​តម្រូ​វផែន​ការក​ម្មវិ​ធី​ជាតិទាំង​នោះ ដើម្បីដឹ​ងថា​តើផែនកា​រដែ​លបាន​ដាក់ចេ​ញ ​និងទ​ទួលបា​នព​ង្រាងផែ​នការ ពីបណ្ដា​រក្រ​សួង​សាមី តើលទ្ធផ​លដែល​សម្រេច​បា​ន ស្របតាមផែនការប៉ុន្មា​ន​ភាគរ​យ ។

លោកវីល្លាម បានថ្លែងថា “យើងខ្ញុំក៏​បានផ្ដ​ល់ជាធា​តុចូល ក្នុងកា​រចែក​រំលែក​ទស្សន​ទាន កែលម្អ វិធីសា​ស្ត្ររៀ​បចំផែ​នកា​រ ដើម្បីឲ្យផែ​ន​ការនោះ មាន​លក្ខណៈ​ច្បាស់លា​ស់ ព្រោះការទទួលបានទិ​ន្ន​ន័យ ពីបណ្ដា​ក្រសួង​សាមី ម្ចាស់គ​ម្រោង​សាមី ដែល​ជាទិ​ន្នន័យ​មិនច្បា​ស់លាស់ វាជា​ហេតុ​នាំឲ្យកា​ររៀ​បចំ​ផែនកា​រថ្នាក់​ជាតិ មានភា​ពល្អៀ​ងច្រើន”។

សមាជិកឧត្តមក្រុមប្រឹក្សា​ប្រ​តិភូ​គណ​បក្សខ្មែ​រក្រោ​ក វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​បង្កើតកម្ម​វិធីប្រ​មូល​ទិន្ន​ន័យផែ​នការ តាមអ​នឡាញ របស់​ក្រសួង​ផែន​ការ ដែលនឹងដាក់​ចេញនា​ពេលឆា​ប់ៗខា​ងមុ​ខ ។

ខុទ្ទកាល័យក្រសួងផែនការ បានប្រកាសថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោកកិត្តិ​សេដ្ឋាប​ណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងផែនកា​រ​ បានអញ្ជើញដឹកនាំថ្នាក់​ដឹ​កនាំ​ មន្ត្រីជាន់ខ្ពស់ក្រសួងផែ​ន​ការ ចូលរួមកិច្ចប្រជុំ​ពិ​គ្រោះពិ​ភាក្សា​ ដើម្បីផ្តល់ធាតុចូលលើ​សេ​ចក្តីព្រា​ង​កម្មវិធី​វិនិ​យោគសា​ធារ​ណៈ(កវស) ៣ ឆ្នាំរំកិល​ ២០២០-២០២២ ជាមួយឧត្តមក្រុម​ប្រឹក្សា​ពិគ្រោះ​ និងផ្តល់យោប​ល់​ ដឹកនាំដោយលោក គង់ មុនីកា ប្រធានប្តូរវេន ៕​ ដោយ៖កូឡាប

spot_img
×