Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួ​ងធម្ម​ការនិ​ងសា​សនា សំណូមពរព្រះតេជព្រះគុណ​​គ្រប់​​ព្រះអ​ង្គ ​យ​ក​ចំ​​ណេះដឹ​​ង និងបទពិសោធន៍​ផ្សព្វ​ផ្សាយព្រះ​ពុទ្ធោវាទ ប្រពៃណី ទំនៀមទំលាប់ វប្ប​ធម៌ អរិយធម៌ខ្មែរ អប់រំសីល​ធ​ម៌ ចរិយាធម៌ ដល់មហាជន​

ភ្នំពេញ៖ ក្នុងពិធីបិទសិក្ខាសាលាទស្សនាទា​នព្រះ​ពុទ្ធ​សាសនា និងពង្រឹងការផ្សព្វផ្សាយព្រះធម៌ នៃក្រសួ​ងធម្ម​ការនិ​ងសា​សនា ជាកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនា​ ​គឺមានសារ​សំខាន់ និង​អត្ថន័​យធំធេងបំផុតសម្រាប់អប់រំ​ ទូន្មាន កូនខ្មែរគ្រប់រូប ឲ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ ​គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គ​ម ចៀសផុតពីគ្រឿងញៀន គ្រឿងស្រវឹង ពីកា​រជួញ​ដូរ​មនុស្ស និងចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និ​ងក្នុ​ងស​ង្គម។

រសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាអធិបតីក្នុងពិធីបិទសិក្ខាសា​លា​ទស្ស​នាទាន​ព្រះពុទ្ធ​សាសនា និងពង្រឹងការផ្សព្វផ្សាយព្រះ​ធ​ម៌លើក​ទី២ ដែលមានសិក្ខាកាមជាព្រះសង្ឃចួល​រួម​ចំនួ​ន១៨០អង្គ ដែលសុទ្ធតែជា​ព្រះ​សង្ឃ និងជាធម្មក​ថិ​ក កំពុងចូលរួមចំណែ​ក​យ៉ាងស​កម្ម​ក្នុងកា​រផ្សព្វ​ផ្សាយព្រះ​ពុទ្ធោវាទ ប្រពៃណី ទំនៀមទំលាប់ វប្ប​ធម៌ អរិយធម៌ខ្មែរ អប់រំសីល​ធ​ម៌ ចរិយាធម៌ ដល់មហាជន​តាម​រយៈធ​ម្មទេស​នារប​ស់ព្រះអ​ង្គ ក្នុងកម្មវិធីបុ​ណ្យ​ទាន​នានា​ផងដែរ។

លោកទេសរដ្ឋមន្រ្តី បានសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងធម្មកា​រ និ​ងសាស​នា ជាពិសេសនាយកដ្ឋា​ន​ស្រាវ​ជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់​ស​ង្គម​ និងអង្គភាពពាក់ព័ន្ធ​ដែ​លបានខិ​តខំប្រឹង​ប្រែង​យកចិត្ត​ទុកដាក់ បង្កើតឲ្យមានវិ​វ​ឌ្ឍ និងរីកចម្រើនថ្មីៗប​ន្ថែ​មទៀត ទាក់ទងទៅនឹងការអ​ប់​រំយុវជន អំពីសីលធ​ម៌ ចរិ​យាធម៌​ គុណធម៌តាមបែបព្រះ​ពុ​ទ្ធសា​សនា​ ឲ្យស្គាល់ពី​គុណមា​តាបិ​តា គុណគ្រូ ឲ្យចៀសផុត​ពីការប្រើ​ប្រាស់គ្រឿ​ងញៀន​ជាដើម និងការពង្រឹងការគ្រប់គ្រង​ផ្ស​ព្វផ្សាយ​ព្រះធ​ម៌តាម​ប្រព័ន្ធផ្ស​ព្វផ្សា​យនានា សំដៅរួមចំណែកកសាងធ​ន​ធានម​នុស្ស និងលើកស្ទួយវិស័យព្រះពុ​​ទ្ធ​​សាស​នា។
កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៃក្រសួងធម្មការនិង​សា​សនា ជាកម្មវិធីអប់រំតាមបែប​ព្រះ​ពុទ្ធសា​សនា គឺមានសារ​សំ​ខាន់ និងអត្ថន័យធំធេងបំផុ​ត​សម្រា​ប់អប់​រំ ទូន្មាន កូនខ្មែរគ្រប់រូ​ប រួមមា​ន៖ ឲ្យប្រកាន់ខ្ជាប់នូវអំពើ​ល្អ​ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តី​ថ្លៃថ្នូ​រនៅក្នុ​ងសង្គ​ម។ ចៀសផុតពីគ្រឿងញៀន ​គ្រឿ​ងស្រ​វឹង ពីការ​ជួញ​ដូរ​មនុស្ស​។ ចៀសផុ​តពីអំ​ពើហិង្សាក្នុ​ងគ្រួ​សារ និងក្នុងស​ង្គ​ម។
បង្ការ​គ្រោះថ្នាក់​ចរា​ចរ។ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អា​ត សេវាល្អ និងបដិសណ្ឋា​រ​កិច្ចល្អ​។ រួមចំ​ណែករ​ក្សា ភូមិ ឃុំ មាន​សុវ​ត្ថិ​ភាព​។
អក្ខរ​កម្មឆ្ពោះ​ទៅរក​ការសិ​ក្សា​ពេញមួយជី​វិត​។ ការចិ​ញ្ចឹម​កូនបែ​បវិជ្ជ​មាន។
ក្នុងឱកាសនេះផងដែរ លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា​ ក្នុងនាមក្រសួង​ធម្មការ និងសាសនា ដែលជាសេនាធិការ ឱ្យរាជ​រដ្ឋា​ភិបា​ល សូមគាំ​ទ្រនិ​ងយក​ចិត្តទុក​ដាក់ ដល់ផែ​នការ​សកម្ម​ភាពទាំ​ងឡាយ របស់នាយកដ្ឋាន​ស្រា​វជ្រា​វ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់ស​ង្គ​ម និងជំរុញឲ្យមានការបន្តធ្វើសិក្ខាសាលាបែ​ប​នេះជា​រៀងរា​ល់ឆ្នាំជា​បន្តទៀ​ត។ ដោយអនុវត្តតាមកម្មវិ​ធី​នយោបា​យ និងយុទ្ធសាស្ត្រ​ចតុ​កោណ​ដំណា​ក់កា​លទី ៤ របស់រាជរដ្ឋាភិ​បាល​ នៃព្រះរា​ជា​ណាច​ក្រ​កម្ពុ​ជា ក្នុងនីតិកា​ល​ទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏​ឈ្លា​សវៃ​ និងប៉ិនប្រស​ប់​រប​ស់ សម្តេចអគ្គ​ម​ហាសេ​នាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រក​ម្ពុ​ជា ក្រសួងធម្មការ និងសាសនា ដែលជាសេនាធិកា​រ​ឱ្យរា​ជរដ្ឋា​ភិបាល ក្នុងការដឹកនាំ​វិ​ស័យសា​សនា​ មានតួនាទីភារកិច្ចក្នុ​ង​ការ​អនុវ​ត្តកម្ម​វិធីមុំ​ទី៤ នៃយុទ្ធសាស្ត្រចតុ​កោ​ណ ​កំណើនកា​រ​ងារ សមធម៌ និងប្រសិទ្ធភា​ព សំដៅសម្រេចឲ្យបាន​នូ​វគោ​ល​ដៅ​កាត់​បន្ថ​យភាព​ក្រីក្រ និងលើកកម្ពស់កម្រិត​ជី​វភា​ព​រស់​នៅរ​បស់ប្រ​ជាព​លរ​ដ្ឋ រួមទាំងការកសាង​ស​មត្ថ​ភាព និងការអភវឌ្ឍ​ធនធា​នម​នុស្ស។ ទោះជាយ៉ាងណាក្តី ដើម្បី​ធានាដល់​ការស​ម្រេច​បាននូ​វគោល​បំណង​ខាង​លើនេះ គឺតម្រូវឲ្យមានការចូ​ល​រួមគាំ​ទ្រយ៉ាង​សក​ម្មពី​គ្រប់ភា​គី អនុវត្តន៍ និងអ្នក​ពាក់​ព័ន្ធទាំ​ងអ​ស់។

ទន្ទឹមនឹងនេះផងដែរ លោកទេសរដ្ឋមន្រ្តី សូមសំណូមពរព្រះតេជព្រះគុណ​គ្រប់​ព្រះអ​ង្គ សូមព្រះមេត្តា​យ​កចំ​ណេះដឹ​ង និងបទពិសោធន៍​ដែល​ទទួល​បាន​ពីការ​ចូល​រួមសិ​ក្ខាសាលា​នាពេ​លនេះ និងចំណេះដឹងដែលមាន​ស្រា​ប់ទៅធ្វើ​ការ​ផ្សព្វផ្សាយ​ អប់រំ ដល់ពុទ្ធប​រិស័ទ ពិសេសយុវវ័​យ​ ឲ្យយល់ដឹងទាំងច្បា​ប់​រដ្ឋ និងច្បាប់សា​ស​នា មានសីលធ​ម៌ សុជីវធម៌ ក្នុងការរស់នៅ ដឹងគុណមាតា​បិ​តា គុណគ្រូ ស្គាល់បុណ្យ ស្គាល់បាប ជៀសផុតពីការសេព​គ្រឿង​ញៀន ​គ្រឿងស្រវឹង យល់ដឹងពីច្បា​ប់​ចរា​ចរណ៍​ ដើម្បី​កាត់បន្ថ​យគ្រោះ​ថ្នាក់ច​រាច​រជាដើម តាមរយៈការសម្តែងព្រះធ​ម៌​ទេសនា​ក្នុងក​ម្មវិ​ធីបុណ្យ និងពិធីជួបជុំនា​នា​៕ ដោយ៖បញ្ញាស័ក្តិ

 

×