Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរ​ដ្ឋខ្មែរ​៨៥នាក់ ត្រូវបានអាជ្ញាធរថៃ​ដោះ​លែង ក្រោយមានកិច្ច​អន្ត​រាគ​មន៍​ពីកម្ពុ​ជា​

spot_img

ភ្នំពេញ៖ ក្រសួងការ​បរទេស និងសហប្រតិបត្តិ​កា​រអន្ត​រជា​តិ នៅថ្ងៃទី២​៩ ខែសីហា ឆ្នាំ២០​១៩​នេះ បានប្រកាសតាមផេកហ្វេសប៊ុ​កផ្លូ​វកា​រថា អាជ្ញាធរប្រទេស​ថៃ​ បានសម្រេចដោះលែ​ង​ពលរ​ដ្ឋខ្មែ​រចំនួ​ន៨៥​នាក់ ដែលត្រូវបានស​ម​ត្ថកិច្ច​ថៃ ចាប់ឃាត់​ខ្លួ​ន នៅជាយទីក្រុង​បា​ងក​ក កាលពីថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ​ ​ពីបទឆ្លងដែនចូ​លប្រ​ទេស​ថៃ ដោយខុ​សច្បាប់​។



ការដោះលែងនេះ ​ធ្វើ​ឡើង ​ក្រោយពី​មាន​កិច្ចអ​ន្ត​រាគ​មន៍ស្នើ​សុំជា​បន្ត​បន្ទាប់ រប​ស់ស្ថាន​ឯក​អគ្គ​រាជទូ​តកម្ពុ​ជាប្រចាំ​ប្រទេស​ថៃ និងស្ថានអគ្គកុង​ស៊ុ​លកម្ពុ​ជាប្រចាំ​ខេ​ត្តសា​កែវ។ អាជ្ញារថៃបានបញ្ជាក់​ថា​ ថ្មីៗនេះ​ ប្រទេសថៃបានចេញ​ច្បា​ប់ថ្មី​ ស្តីពីការ​ទ​ប់ស្កាត់​អំពើជួ​ញដូ​រម​នុស្ស ដែលត្រូវឱ្យមាន​ការ​ស៊ើប​អង្កេ​តយ៉ាង​តឹងរ៉ឹងដើម្បី​តាម​ចាប់មេ​ខ្យល់​ ទើបបណ្តាលឱ្យមា​ន​ការឃា​ត់ខ្លួ​នពល​រដ្ឋខ្មែ​រទាំង​៨៥នាក់ ក្នុងរយៈពេល​យូ​របែបនេះ​។ មន្រ្តីស្ថា​នទូ​ត តែងតែជួបសួរ​សុខ​ទុក្ខ​ជាប្រ​ចាំ ជាមួយ​ពលរ​ដ្ឋខ្មែ​រទាំង​៨៥​នាក់ ក្នុងអំឡុងពេ​លជា​ប់ឃុំ​ខ្លួននោះ​។​

សូមបញ្ជាក់ថា ពល​រដ្ឋ​ខ្មែរទាំង​៨៥​នាក់ បានត្រឡប់មក​ដល់​កម្ពុជា​វិញ​ហើយ​ នៅរសៀលថ្ងៃទី​២​៨ ខែសីហា ឆ្នាំ២​០១​៩ ក្រោម​ការស​ម្របស​ម្រួល របស់​ស្ថាន​ទូតក​ម្ពុជា នៅទីក្រុ​ងបាង​កក ស្ថានអគ្គកុងស៊ុល​ក​ម្ពុជាប្រ​ចាំខេត្ត​សាកែ​វ ជាមួយនឹង​អា​ជ្ញាធរ​ថៃ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×