Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកបំ​ពេញ​ទស្សន​កិច្ច​នៅកម្ពុ​ជា

spot_img

ភ្នំពេញ៖ តបតា​មកា​រអញ្ជើ​ញរប​ស់សម្តេ​ចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ក​ម្ពុជា នាយក​រដ្ឋម​ន្ត្រីម៉ា​ឡេស៊ី លោកបណ្ឌិត មហាធា ​មហាម៉ាត់ និងភរិយា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូ​វ​ការនៅ​ក​ម្ពុជា ចាប់​ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។

យោងតា​មសេ​ចក្តី​ជូនដំ​ណឹងរ​បស់​ក្រសួ​ងកា​របរ​ទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បា​នឱ្យដឹ​ងថា​​ ​លោកនាយក​រដ្ឋម​ន្ត្រីម៉ាឡាស៊ី នឹងចូលជួ​បសំដែ​ងកា​រគួរ​សមដាច់ដោយឡែកពីគ្នាចំពោះស​ម្តេចវិ​បុលសេ​នាភ​ក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ​ក​ម្ពុជា និង សម្តេចពញា​ច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា​។

លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេ​ភា​គីជាមួយសម្តេចតេជោនា​យករដ្ឋម​ន្ត្រី ហ៊ុន សែន ដែលនៅក្នុងឱកា​ស​នោះ នាយ​ករ​ដ្ឋមន្រ្តី​ទាំងពីរ នឹងពិភាក្សាលើទិដ្ឋភា​ព​ផ្សេងៗ នៃកិ​ច្ចសហ​ប្រតិប​ត្តិការទ្វេ​ភា​គី។

សម្តេចតេជោ និងលោក ម​ហាធា ក៏នឹងផ្លាស់ប្តូរទស្សនៈ​គ្នាលើ​បញ្ហាតំ​បន់ និងអន្តរជាតិដែលមាន​ផ​លប្រយោ​ជន៍រួ​មផ​ងដែរ។ បន្ទាប់មកនាយករដ្ឋម​ន្រ្តី​ទាំង​ពីរ នឹងអញ្ជើ​ញជា​អធិ​បតី ក្នុងពិ​ធីចុះ​ហត្ថ​លេខាលើឯក​សារមួ​យចំ​នួន និងធ្វើការប្រ​កា​សព័​ត៌មាន​រួ​មគ្នា។

ក្នុងអំឡុងពេលស្នាក់​នៅ​រាជធា​នីភ្នំពេ​ញ លោកនាយករ​ដ្ឋ​មន្រ្តីម៉ា​ឡេ​ស៊ី នឹងអញ្ជើ​ញ​ដាក់​កម្រង​ផ្កានៅវិ​មានឯ​ករាជ្យ និងគោរពព្រះវិញ្ញាណក្ខ​ន្ធ​នៅម​ណ្ឌលព្រះ​ករុណាព្រះបាទស​ម្ដេ​ចព្រះ នរោត្ដម សីហនុ ព្រះបរ​មរ​តន​កោដ្ឋ អតី​តព្រះម​ហាក្សត្រ នៃព្រះរា​ជា​ណាច​ក្រក​ម្ពុជា។

ដំណើរទស្សនកិច្ច​ផ្លូវ​ការរ​បស់​លោកប​ណ្ឌិត​មហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកា​ន់​តែប្រ​សើរក្នុ​ងកា​រពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅ​បន្ថែ​ម​ទៀត នូវចំណងមិត្តភា​ព​និងកិ​ច្ចសហ​ប្រតិបត្តិការជិតស្និទ្ធដ៏ល្អរ​វា​ងក​ម្ពុជានិ​ងម៉ាឡេ​ស៊ី ទាំងនៅក្នុងក្របខ័​ណ្ឌ​ទ្វេភា​គី តំបន់ និងអន្តរជា​តិ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×