Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​រាល់​បច្ចាមិត្ត​ទាំង​ខាងក្នុង និង ខាងក្រៅ

​ភ្នំពេញ ​៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើការ​អំពាវនាវ​ដល់​កងទ័ព​ទាំងអស់​ត្រូវតែ​រួម គ្នា​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ ដែល​កំពុងមាន​សព្វថ្ងៃ​នេះ ហើយ​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​រាល់​បច្ចាមិត្ត​ទាំង​ខាងក្នុង និង ខាងក្រៅ ។​

​ប្រមុខ​ការពារជាតិ អំពាវនាវ​ដល់​កងទ័ព​ទាំងអស់ ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​បច្ចាមិត្ត​ទាំង​ខាងក្នុង​និង​ខាងក្រៅ​ជាថ្មី​ម្តងទៀត​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានធ្វើការ​អំពាវនាវ​ដល់​កងទ័ព​ទាំងអស់​ត្រូវតែ​រួម គ្នា​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ ដែល​កំពុងមាន​សព្វថ្ងៃ​នេះ ហើយ​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​រាល់​បច្ចាមិត្ត​ទាំង​ខាងក្នុង និង ខាងក្រៅ ដែលមាន​ចេតនា​ញុះញង់​ឲ្យ​ប្រទេសជាតិ មា​នភា​មាន​ភាពវឹកវរ​ដោយ​កត្តា​ណាមួយ​។​

​ជា​អធិបតី​សម្ពោធ​បន្ទាយ​ថ្មី​របស់​កងឯកភាព កងកិត្តិយស ត្រែទ័ព​ដែល​ស្ថិតនៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា សន្តិភាព និង​ការអភិវឌ្ឍ​វា​មិន​ងាយ​រក បាន​ដោយ​ស្រួល​នោះទេ ដូច្នេះ​ក្នុងនាម​យើង​ជា​កងទ័ព​ត្រូវតែ​ថែរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ដែល​កំពុងមាន​សព្វថ្ងៃ​នេះ ហើយ​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ជន​អគតិ ឬ​ក្រុមប្រឆាំង​ធ្វើ​អ្វី ស្រេច​តែ​ចិត្ត​ក្នុង​គោលបំណង​ញុះញង់​ឲ្យ​ប្រទេសជាតិ មាន​ភាពវឹកវរ​នោះឡើយ ហើយ​ដាច់ខាត​ត្រូវតែ​កម្ចាត់​ចោល​ភ្លាម​ប្រសិនបើ​មាន​តម្រុយ​ណាមួយ ដដែល​ច​ដែល​ចង់​ប្រមូលផ្តុំ​គ្នា​បង្ក​ភាពវឹកវរ និង​ធ្វើ​ឲ្យ​សង្គមជាតិ​ទាំងមូល​បែកបាក់​សាមគ្គី​គ្នា​នោះ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា​«​យើង​ជា​កងទ័ព​ត្រូវតែ​ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញ ពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ និង​ប្រឆាំង​ដាច់ខាត​នូវ​បដិវត្តន៍​ពណ៌ ហើយ​មិនត្រូវ​ស្តាប់​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង​ដែល​បាន​ឃោសនា​ឲ្យ​កងទ័ព​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​នោះឡើយ​»​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​វីរភាព​របស់​កងទ័ព​ទាំងអស់​ដែល​បាន​ខិតខំ និង​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​ជាតិ នាពេល​កន្លងមក​ផងដែរ​។ ប្រសិនបើ​គ្មាន​ការបូជា​សាច់​ស្រស់​ឈាម​ស្រស់​របស់​កងកម្លាំង​ទាហាន នាពេល​កន្លងមក​ទេ ក៏​វា​មិនមាន​សន្តិភាព​និង​ការអភិវឌ្ឍ​រហូតដល់​សព្វថ្ងៃ​នេះដែរ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×