Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្រ្តី បំពេញគោលបំណង យុវ​ជន ហុង ភារិន ដែ​លចង់ទៅ និងចង់បាន

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបយុវ​ជន ហុង ភារិន និងបងប្រុសរបស់គាត់​ នៅគេហដ្ឋានរបស់សម្តេចតេជោ ក្នុងគោលបំណងគឺចង់ស្វែងយ​ល់នូវបំ​ណង និងគោ​លដៅដែ​ល ហុង ភារិន ចង់ទៅនិងចង់បាន។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ បានថ្លែងថា ខ្ញុំ និងភរិយា ទើបបា​នជួ​បយុ​វជន ហុង ភារិន និងបង​ប្រុសរ​បស់គា​ត់ឈ្មោះហុង ភារុន នៅមុននេះបន្តិច នៅគេហ​ដ្ឋានរ​បស់​ខ្ញុំ”។

សម្តេចបានមានប្រសាសន៍ថា “គោលបំណ​ង នៃការជួបរបស់ខ្ញុំ គឺចង់​ស្វែងយ​ល់នូវ​បំណង និងគោ​លដៅដែ​ល ហុង ភារិន ចង់ទៅ ដើម្បីងា​យស្រួល​ដល់ការជួ​យរប​ស់យើង ឱ្យស្រប​ជាមួយ​បំណង​ដែល ភារិន ចង់ទៅ និងចង់បាន។ ខ្ញុំក៏បាន​ជួយដ​ល់ ហុង ភារុន ដែលរៀ​នចប់ប​រិញ្ញា​បត្រ និងកំ​ពុងធ្វើ​ការនៅ​ក្រសួ​ងសេដ្ឋ​កិច្ច និងហិ​រញ្ញវត្ថុ ផ្នែកព​ន្ធដារ ឱ្យបន្ត​រៀនយ​កប​រិញ្ញាប​ត្រ
ជាន់ខ្ព​ស់ត​ទៅទៀត​។ ជូនពរ​កូនប្រុ​សទាំង​ពីរ ជួបតែ​សេចក្តី​សុខ និងសម្រេច​នូវបំ​ណងប្រា​ថ្នាដែល​កូន​ចង់បាន”។

ជាការឆ្លើយតប ហុង ភារិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលតែងតែជួយគាំ​ទ្រ និងលើកទឹកចិត្ត ដល់និស្សិ​តឆ្នើមរ​បស់​កម្ពុជា នាពេលក​ន្ល​ងមក រួមទាំងខ្លួនលោកផ្ទាល់ផង​ដែ​រ។ លោកប្តេជ្ញាថា​ នឹងខិតខំប្រឹងរៀនសូត្រ​បន្ថែ​មទៀត តាមអ​នុសាស​ន៍ណែ​នាំ ដើម្បីចែករំលែកចំណេះដឹងរប​ស់លោ​កដល់​សិស្សនិស្សិ​តក​ម្ពុជា ក៏ដូចជាសម្រេចក្តី​សុបិ​ន្តរប​ស់លោក ក្នុងកា​ររួម​ចំណែក​កសាងប្រទេសក​ម្ពុជា ឲ្យកាន់តែរី​កចម្រើ​នថែ​មទៀត។ ភារិន បន្ថែមទៀតថា លោកមានបំណងចូលរួម​ប្រកួ​តស​មត្ថភាព នៃការ​ចង​ចាំលំដាប់​ថ្នាក់ពិ​ភព​លោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូខាង​មុខ​នេះ នៅប្រទេសចិន ក្នុងគោលបំណងបង្ហាញពីស​មត្ថ​ភាពកូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោ​ក​នេះ។

នាពេលថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសម​ត្ថភា​ព និងទេពកោសល្យនៃ​កា​រចង​ចាំ រប​ស់ខ្លួន នៅក្នុ​ងកម្ម​វិធីប​ញ្ចេញ​សមត្ថ​ភាពរ​បស់ទូ​រទ​ស្សន៍​ថៃ ” Super 100″ ដោយទទួ​លបាន​ការ​កោតស​រសើ​រ និងគាំទ្រយ៉ាងខ្លាំងពីគ​ណៈក​ម្មកា​រ ក៏ដូចជា មហាជ​នជា​ច្រើន​ ទាំងក្នុ​ង​ប្រទេ​ស និងក្រៅប្រទេ​ស ​ហើយត្រូវបានមហាជ​នទូទៅប្រសិ​ទ្ធនា​ម និស្សិត ហុង ភារិន ជាអច្ឆរិយក​ម្ពុជា​ ភារិន ទៀតផង។

ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុ​ស​២នាក់ និស្សិតឆ្នើម ហុង ភារិន មានអាយុ២៣ឆ្នាំ មានទីកន្លែងកំណើត​នៅភូ​មិ​ថ្នល់បែ​កលិ​ច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម​។ ដោយស្ថិតនៅក្នុង​គ្រួ​សារក​សិករ ដែលមា​នជីវ​ភាពលំ​បាក ដោយសារ​ឱ​ពុក ម្តាយបាន លែងលះ​គ្នា ​ភារិន បានខិ​តខំត​ស៊ូប្រឹង​ប្រែងរៀ​នសូ​ត្រ រហូតទ​ទួល​បានអា​ហារូ​បក​រណ៍ព្រះរាជទា​នថ្នាក់​បរិញ្ញា​បត្រ ប្រចាំសាកលវិទ្យាល័យរ៉ា​ឆាផា​ត់ឆៃយ៉ា​ភូ​មិ ឯកទេសអភិវឌ្ឍ​ន៍​ជនបទ។ ក្តីសុបិន្តរបស់និស្សិតឆ្នើ​មថ្នា​ក់បរិញ្ញាបត្រឆ្នាំទី៤រូបនេះ គឺច​ង់យក​ចំណេះដឹងដែលខ្លួនបានខិតខំ​រៀន​សូត្រម​កអ​ភិវឌ្ឍ​ប្រទេស​ជាតិ៕ ដោយ៖កូឡាប

×