ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន បានព្រមព្រៀងគ្នាថា នឹងមិនមានការធ្វើសមយុទ្ធយោធារួមគ្នាទេ ក្នុងកំឡុងការប្រកួតកីឡាអូឡាំពិចរដូវរងាក្នុងប្រទេសកូរ៉េខាងត្បុង។
ការប្រកាសមិនឲ្យមានសមយុទ្ធក្នុងកំឡុងការប្រកួតកីឡាអូឡាំពិចនេះ កើតឡើងតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះក្រោយពេល ប្រទេសកូរ៉េខាងជើងបានបបួលកូរ៉េខាងត្បូងចរចារ ហើយជាលទ្ធផលនៃ ការបន្ទន់ជំហរនេះ កូរ៉េទាំងពីរបានសម្រេចបើកបណ្តាញទំនាក់ទំនងតាមទូរស័ព្ទសារ ជាថ្មីឡើងវិញ។
កូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិចរដូវរវា នៅក្នុងខែកុម្ភះនេះ ហើយការប្រកួតកីឡានឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី ៩ ដល់ថ្ងៃទី ២៥។ កូរ៉េខាងត្បូង និងខាងជើងនឹងធ្វើកិច្ចពិភាក្សាកំរិតខ្ពស់មួយនៅថ្ងៃទី ៩ខែនេះ ដើម្បីរិះរកវិធីឲ្យកីឡាករកូរ៉េខាងជើងបានចូលរួមក្នុងព្រឹត្តិការណ៏នោះដែរ។
ក្នុងការសន្ទនាតាមទូរស័ព្ទ លោក ត្រាំ និងម៉ូន បានព្រមព្រៀងគ្នាថា នឹងមិនធ្វើសមយុទ្ធយោធារួមគ្នាទេក្នុងកំឡុងពេលប្រកួតកីឡាអូឡាំពិច ដែលនឹងធ្វើឡើងនៅតំបន់ Pyeongchang។ នេះបើតាមវិមានខៀវ (Blue House) ក្នុងទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីប្រកាស។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន តែងតែចាត់ទុកសមយុទ្ធរួមគ្នារវាងអាមេរិច និងកូរ៉េខាងជើងគឺជាការគំរាមកំហែងផ្ទាល់ដល់ទីក្រុងព្យុងយ៉ាង និងបានហៅសមយុទ្ធនោះថាជាការត្រៀមខ្លួនដើម្បីឈ្លានពានកូរ៉េខាងជើង។
សេចក្តីប្រកាសរបស់វិមានខៀវ បញ្ជាក់ទៀតថា ក្នុងកំឡុងកិច្ចសន្ទនារវាងមេដឹកនាំទាំងពីរ លោក ត្រាំបានថ្លែងថា គាត់គាំទ្រលោក ម៉ូន ១០០ភាគរយ ដោយចង់សំដៅលើការមិនឲ្យមានសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងពីរ៕ សុភ័ក្ត្រ