Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានឪបែបៗនេះ កូនប្រាកដស្លាប់! បុរសម្នាក់​​ចាប់​កូន​ស្រី​អារ.ក​យ៉ាង​សាហាវ ព្រោះ​ខឹង​នាង​ចំណាយ​ពេល​លេង Facebook ច្រើនពេក!

​ឪពុកម្តាយ​ទាំងឡាយ​តែងមាន​វិធី​ផ្សេងៗ​គ្នា ក្នុងការ​ប្រដែប្រដៅ ឬ ដាក់ពិន័យ​កូនៗ​របស់​ពួកគេ ។ ប៉ុន្តែ សម្រាប់​ឪពុក​ម្នាក់នេះ​វិញ បាន​ប្រព្រឹត្ត​ទង្វើ​ដ៏​ជ្រុល​ហួសហេតុ ដែល​ច្បាប់​ពុំ​អាច​ទទួលយកបាន ។

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ប្រុស​ម្នាក់​ដោយ​គ្រាន់តែ​មានឈ្មោះ​មួយ​ម៉ាត់​ថា Joi អាយុ ៤១ ឆ្នាំ បាន​ប្រើ​អំពើហិង្សា​ដ៏​ឃោរឃៅ មកលើ​កូនស្រី​របស់ខ្លួន ដោយ​ចាប់​អារ​បំពង់ក​របស់​នាង ព្រោះតែ​ខឹង​នាង «​ចំណាយពេល​លេង​ច្រើនពេក​» នៅលើ​បណ្តាញ​សង្គម ។​

​បន្ទាប់ពី​ធ្វើ​សកម្មភាព​អារ​.​កកូន​ស្រី​រួច បុរស​រូបនេះ​ចាក់សោ​ទុក​នាង​នៅក្នុង​ផ្ទះ ដែល​ស្ថិតនៅ​ក្នុងស្រុក Muang ក្នុង​ខេត្ត Phetchaburi ប្រទេស​ថៃ ។ ទោះយ៉ាងណា ឪពុក​ចិត្ត​តិរច្ឆាន​រូបនេះ ត្រូវបាន​សមត្ថកិច្ច​បា​ប់​ខ្លួន​នៅ​ចំនុច​ប៉ុស្តិ៍​កុងត្រូល​មួយ ក្នុងស្រុក Thap Sakae ខេត្ត Prachup Khiri ខណៈ​ព្យាយាម​រត់គេចខ្លួន​ជាមួយ​កូនស្រី​ពៅ​របស់គាត់ ។​

​ប្រពន្ធ​របស់ Joi បាន​អះអាងថា ប្តី​របស់​នាង​មិន​ចូលចិត្ត​កូនស្រី​របស់​នាង​ចំណាយពេល​លេង​ច្រើន​នៅលើ​បណ្តាញ​សង្គម​នោះទេ ព្រោះ​បារម្ភ​ថា​អាច​ប៉ះពាល់​ដល់​កិច្ចការ​សាលា​របស់​នាង ។ នាង​ក៏បាន​បដិសេធ​ការលើកឡើង​របស់​ប្តី ប៉ុន្តែ ថា​អំពើហិង្សា​ដ៏​សាហាវ​នេះ ជា​លទ្ធផល​នៃ​ការរំលោភ​ផ្លូវភេទ ៕​

×