ប្រទេសចិនបានឲ្យដឹងថា នឹងកាត់បន្ថយប្រេងឥន្ធនៈ និងលោហធាតុឲ្យទៅកូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតី Donald Trump ព្រមានថា ចាប់បានភស្តុតាពីលួបង្ហូរប្រេងឲ្យកូរ៉េខាងជើង។
នៅថ្ងៃទី ៥/១ ក្រសួងពាណិជ្ជកម្មចិនប្រកាសថា ប្រទេសនេះនឹងកាតបន្ថយការនាំចេញប្រេងឆៅ ផលិតប្រេងកែច្នៃ ដែកថែប និងបណ្តាលោហធាតុដទៃទៀតទៅកាន់កូរ៉េខាងជើង សំដៅអនុវត្តបណ្តាវិធានការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិចំពោះក្រុងព្យុងយ៉ាង។ សេចក្តីប្រកាសនេះឲ្យដឹងថា ការសម្រេចចិត្តខាងលើ នឹងមានសុភពលភាពពីថ្ងៃ ៦/១ តទៅ។
សកម្មភាពខាងលើរបស់ចិន ត្រូវបានអនុវត្តបន្ទាប់ពីក្រុមសន្តិសុខ UN នៅខែមុននេះ បានឯកភាពអនុម័តសេចក្តីសម្រេចចិត្តថ្មី ក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដែលក្នុងនោះរួមមានការកាត់បន្ថយប្រេងឥន្ធនៈលក់ឲ្យក្រុងព្យុងយ៉ាងផងដែរ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ បានហាមឃាត់ការនាំចេញប្រេងឆៅដល់ទៅជិត៩០% ឲ្យទៅកូរ៉េខាងជើង ហើយបរិមាណប្រេងឆៅសម្រាប់កូរ៉េខាងជើង គឺបានអនុញ្ញាតឲ្យកំរិត ៤លានធុងប្រេងឆៅក្នុង១ឆ្នាំៗប៉ុណ្ណោះ។
អំឡុងចុងខែ ១២ កន្លងមកប្រធានាធិបតី Donald Trump បានចោទប្រកាន់ចិនថា បានលួចផ្គត់ផ្គង់ប្រេងខុសច្បាប់ឲ្យកូរ៉េខាងជើង ខណៈពេលដែលប្រព័ន្ធឃោសនាបានបង្ហាញឲ្យរូបភាពនាវាដឹកប្រេងចិនកំពុងផ្ទេរនៅសមុទ្រឲ្យទៅកូរ៉េខាងជើង។ សេចក្តីប្រកាសខាងលើដោយប្រយោល ប្រទេសចិនបានទទួលស្គាល់ថា ពិតជាមានរឿងបែបនេះមែន៕ សូយន