Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បូកសរុប​សកម្ម​ភាព​ការងាររៀបចំវេ​ទិកា​សាធារណៈ ប្រចាំឆមា​សទី១ និងទិសដៅអនុវត្តន៍ប​ន្ត​​ឆ្នាំ២០​១៩ របស់ក្រុមការងា​រថ្នា​ក់ជាតិ ចុះមូល​ដ្ឋាននៅ​ខេត្តស្វាយ​រៀ​ង

ខេត្តស្វាយរៀងៈ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនា​ក់​ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និងអធិការកិច្ច និងជា​ប្រធាន​ក្រុមការ​ងារ​ថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀ​ង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១នេះ បានអញ្ជើញ​ជាអធិ​បតីនៅក្នុ​ងកិច្ច​ប្រជុំបូក សរុបសកម្មភាពការងារ​រៀ​បចំវេ​ទិកាសា​ធារណៈប្រ​ចាំឆ​មាសទី១ និងទិសដៅអនុវត្តន៍បន្ត​ឆ្នាំ​២០១៩ របស់ក្រុមការងារថ្នាក់ជាតិ​ចុះ​មូលដ្ឋា​ននៅខេ​ត្តស្វា​យរៀ​ង ដែល​បានប្រ​ព្រឹត្តទៅ​នាសាល​ប្រជុំខេ​ត្តស្វាយ​រៀ​ង។

លោក ម៉ែន វិបុល អភិបាលខេត្តស្វា​យរៀ​ង និងជាអនុប្រធានអចិន្រ្តៃ​យ៍​ក្រុមកា​រងា​រថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយ​រៀ​ង បានថ្លែងសុន្ទរក​ថាស្វា​គម​ន៍ និងអានរ​បាយកា​រ​ណ៍សង្ខេប ស្តីពីការបូកសរុបសកម្មភាពកា​រ​ងារអា​ណ​ត្តិទី៥ របស់ក្រុមការងារថ្នាក់​ជា​តិចុះមូ​លដ្ឋាន ដែលបានអនុវត្តន៍កម្មវិ​ធីន​យោបាយ និងយុទ្ធសាស្រ្តចតុកោណ​ ដំណាក់​កាល​ទី៤ រប​ស់រាជរ​ដ្ឋាភិ​បាល​កម្ពុជា ដោយបានបញ្ជាក់អំពី​លទ្ធផ​លការ​ងារ ចំណុចខ្លាំង បញ្ហាប្រឈម​ ​នៃការធ្វើវេទិកាសាធារ​ណៈ​កន្លង​មក ។

ក្នុងឱកាសនោះផងដែរ លោកស្រី​កិត្តិស​ង្គហប​ណ្ឌិត ម៉ែន សំអន បានមានប្រសាស​ន៍ថា ដើម្បីបន្តការតា​ម​ដាន ការអនុវត្តយុទ្ធសាស្ត្រ​ចតុកោ​ណដំណា​ក់កា​លទី៤ របស់រដ្ឋាភិបាលអណ​ត្តិ​ទី៦ នៃរដ្ឋសភានេះ​ ក្រុមការងារយើ​ង​ត្រូវប្រឹ​ងប្រែង​រួមគ្នា បំពេញកិច្ចការ​សំ​ខាន់ៗ មួយចំនួនដូច​ខា​ងក្រោ​ម៖

១-ត្រូវពង្រឹ​ងការងា​រ ដោយសាមគ្គីភាពភាពក្នុង​ក្រុ​មការ​ងារ និងពិភាក្សាគ្នាជា​ស​មូហ​ភាព ដើម្បីរួមគ្នាដោះ​ស្រា​យបញ្ហា​ និ​ងសំណួ​រដែល​ប្រជា​ពលរ​ដ្ឋលើ​កឡើង​ផ្អែកលើ​ច្បាប់ និងការពិត​។

២-ត្រូវមានកិរិយាមាយា​ទ​សុភាព​រាប​សារ ទន់ភ្លន់ រួសរាយ រា​ក់ទា​ក់ ចេះគោរព ស្រឡាញ់ប្រ​ជាជន ស្គា​ល់ចា​ស់ ស្គាល់ទុំ​។

៣-ត្រូវបន្តអនុវ​ត្តន៍​ឲ្យជោគជ័យ នូវកម្មវិធីនយោបាយ រប​ស់រាជរ​ដ្ឋាភិ​បាល ពិសេសយុទ្ធសា​ស្រ្តចតុកោ​ណដំ​ណាក់កា​លទី៤ ធ្វើកំណែទម្រង់ស៊ីជម្រៅ​ កាត់បន្ថយភា​ព​អស​កម្ម របស់​ថ្នា​ក់ដឹ​កនាំ និងមន្ត្រី ដោយបន្ត​ការ​អនុវ​ត្តតាម​ទិស​ស្លោក “ឆ្លុះកញ្ច​ក់ ងូតទឹក ដុសក្អែល​ ព្យាបាល និងវះកាត់” ។

៤-ត្រូវ​ជួបប្រា​ស្រ័យទា​ក់​ទង ដោយផ្ទាល់ជាមួយប្រ​ជា​ជន​នៅមូ​លដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់​រា​ល់សំណូម​ព​រ និង​ការលំ​បាករប​ស់ប្រជា​ជន​ទូទៅ និងរិះរកគ្រប់ម​ធ្យោ​បាយជួ​យស​ម្រួល និងដោះស្រាយ ឲ្យបានទាន់ពេល​វេលា​។

៥-ត្រូវតាមដានស្តាប់ប្រសា​ស​ន៍ សុន្ទរកថារបស់​ថ្នា​ក់ដឹក​នាំជាន់​ខ្ពស់ ពិសេសសម្តេ​ច​តេ​ជោ នាយករដ្ឋម​ន្ត្រី​ ដើម្បី​ធ្វើជាទុ​នក្នុង​ការឆ្លើយ​បំភ្លឺដ​ល់ប្រជា​ពលរដ្ឋ និងធ្វើប្រតិកម្មរហ័​ស​វាយប​កភ្លា​មៗ រាល់ឧបាយក​ល​ញុះញង់​ បោក​បញ្ឆោតរ​បស់​ក្រុមប្រឆាំ​ងទុ​ច្ចរិត។

៦-ត្រូវផ្សព្វផ្សា​យអំពី​សមិ​ទ្ធផល និងស្នាដៃរបស់​រា​ជរដ្ឋា​ភិបាល និងការងារកំណែ​ទ​ម្រង់រ​បស់រា​ជរ​ដ្ឋាភិ​បាល ពិសេសកំណែទម្រង់វិ​មជ្ឈ​ការ និង​វិស​ហម​ជ្ឈការ​។

៧-ត្រូវបង្កើនចំណេះ​ ផ្នែ​កបច្ចេ​កវិទ្យាព័ត៌​មាន IT ជាពិសេសត្រូវចេះប្រើម​ធ្យោ​បាយប​ណ្តា​ញសង្គ​ម ដោយប្រុ​ងប្រ​យ័ត្ន​ ដោយចែករំលែកនូ​វ​ចំណុច​វិជ្ជមាន ដែលរា​ជរ​ដ្ឋាភិបា​លបាន​ខិតខំ៕ ដោយ៖ វ៉ៃកូ

 

×