ប្រទេសរុស្សីបានរិះគន់លើអាមេរិចយ៉ាងខ្លាំង ក្រោយពេលមហាអំណាចយោធាពិភពលោកនេះបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់។
ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា ការទាញក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិឲ្យជាប់ពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ គឺជាការបំផ្លាញស្ថាប័នជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។
កាលពីខាងដើម ឯកអគ្គរដ្ឋទូតអាមេរិចប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley បានសរសើរទៅដល់ការនាំគ្នាបាតុកម្មរបស់ប្រជាជន អ៊ីរ៉ង់ ថា ជាការបង្ហាញពីភាពក្លាហានរបស់ប្រជាជន។
ឯកអគ្គរដ្ឋទូតអាមេរិចប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley ជជែកជាមួយនឹងឯកអគ្គរដ្ឋទូតរុស្សី Vassily Nebenzia មុនពេលកិច្ចប្រជុំធ្វើឡើង
ប៉ុន្តែឯកអគ្គរដ្ឋទូតប្រទេសអ៊ីរ៉ង់ បាននិយាយថា អាមេរិចបានរំលោភអំណាចរបស់ខ្លួន ដែលជាសមាជិកអចិន្ត្រៃរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
បាតុកម្មរបស់ប្រជាជនអ៊ីរ៉ង់ ប្រឆាំងនឹងសេដ្ឋកិច្ចរបស់រដ្ឋ បានបណ្តាលឲ្យមនុស្សចំនួន ២១នាក់បានស្លាប់បាត់បង់ជីវិត។
បាតុកម្មដំបូងឡើងផ្ទុះឡើងនៅក្នុងទីក្រុងមួយរបស់អ៊ីរ៉ង់ កាលពីចុងខែធ្នូ និងបានរាលដាលយ៉ាងលឿននៅក្នុងទីក្រុងផ្សេងៗទៀត ដោយពួកបាតុករមានពាក្យស្លោកមួយឃ្លាថា “ស្រែកប្រឆាំងនឹងរដ្ឋាភិបាល និងពួកដឹកនាំបុព្វជិត”។
ការកោះឲ្យមានការប្រជុំបន្ទាប់របស់អាមេរិចនេះ ត្រូវបានប្រទេសជាសមាជិកជាច្រើនរិះគន់លើអាមេរិច។
ឯកអគ្គរដ្ឋទូតអ៊ឺរ៉ងប្រចាំអង្គការសហប្រជាជាតិ Gholamali Khoshroo បានថ្លែងប្រាប់កិច្ចប្រជុំថា “អាមេរិចបានបាត់បង់សីលធ៌ម សិទ្ធិអំណាចនយោបាយ និងភាពជឿទុកចិត្តក្នងភ្នែករបស់ពិភពលោក”។
នៅក្នុងកិច្ចប្រជុំដែរ ឯកអគ្គរដ្ឋទូតបារាំង François Delattre បានថ្លែងថា រាល់ការជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុងរបស់អ៊ឺរ៉ងអាចនឹងផ្តល់ផលអាក្រក់ ហើយចំនែកការតវ៉ាថ្មីៗនៅអ៊ឺរ៉ង វាមិនបានគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពរបស់អន្តរជាតិនោះទេ។