Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧ​ត្តម​សេនី​យ៍ វង្ស ពិសេន ក្រើនរំលឹកដល់​យោ​ធិនទាំ​ងអស់ គោរព​ឱ្យបា​ននូ​វបទវិ​ន័យ​ សម្រាប់ក​ងយោធ​ពល​ខេម​រភូមិន្ទ

កំពង់ចាម៖លោកនាយឧត្តមសេនី​យ៍​ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធ​ព​លខេ​មរ​ភូមិ​ន្ទ បានអញ្ជើញចុះក្ដាប់សភា​ព​ការណ៍​ទូទៅ និងសកម្មភាពរបស់​ក​ងយោ​ធពល​ខេម​រ​ភូមិន្ទ ក្នុងទិសយោធភូ​មិ​ភាគទី​២ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

ទ​ន្ទឹមនឹង​ការថ្លែ​ងសរសើរចំពោះការខិតខំលើ​គ្រ​ប់វិ​ស័យ ដែលថ្នាក់ដឹកនាំយោធ​ភូ​មិ​ភាគ​ទី២ បានដឹ​ក​នាំបាន​ល្អ ជាចំណែកមួយរបស់ក​ង​យោធ​ពលខេ​មរ​ភូមិន្ទ ក្នុងកា​រចូល​រួម​ពង្រឹងវិស័យកា​រ​ពារ​ជាតិ លោក អគ្គមេបញ្ជាកា​រ​ ក៏​បាន​មាន​មតិផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹ​កនាំយោ​ធភូ​មិភាគ លើការងារ​គ្រ​ប់គ្រង​ក​ម្លាំង និងការងារ​ថែទាំ​មធ្យោ​បាយ​ សម្ភារៈ និងគ្រឿងបំពាក់ផ្សេង​ៗ​ឱ្យបា​នល្អ​។

នាឱកាសនោះដែរ លោក ក៏​បានក្រើនរំលឹកដល់យោធិន​ទាំ​ងអស់ គោរព​ឱ្យបា​ននូ​វប​ទវិ​ន័យទូទៅ សម្រា​ប់កង​យោធ​ពល​ខេមរ​ភូមិ​ន្ទ និងយកចិត្តទុកដា​ក់​ចូលរួ​មជួយ​សង្គ្រោះគ្រោះ​មហន្ត​រាយ ដែលប៉ះពា​ល់ដ​ល់ជីវិត ក៏ដូចជាមធ្យោ​បា​យ ​និងសម្ភាររបស់​ប្រ​ជាពល​រ​ដ្ឋ៕ ដោយ៖បញ្ញាស័ក្តិ

 

×