ភ្នំពេញ ៖ សម្ដីរបស់លោក សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះចេស្ដាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាការរំលោភបំពាន ចំពោះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៧ ដែលបានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ” ជាពិសេសសម្ដីរបស់លោក សម រង្ស៊ី មានអត្ថន័យគ្រប់គ្រាន់ដែលកំណត់ថាជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុង មាត្រា៤៣៧ បទប្រមាថអង្គព្រះមហាក្សត្រនៃ ក្រមព្រហ្មទណ្ឌ។
![]()
គណបក្សនយោបាយចំនួន៥ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះ ទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះចេស្ដាព្រះមហាក្សត្រ ដែលក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ញាតិកម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរក្រោក និងគណបក្សខ្មែរតែមួយ។
ចំពោះសេចក្ដីថ្លែងការគឺមានលក្ខណៈតែមួយគឺ សូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ច មេត្តាអនុវត្តន៍ច្បាប់ចំពោះជននេះ ឲ្យបានតឹងរ៉ឺងបំផុត ស្របតាមការកំណត់ នៃច្បាប់ជាធរមាន ដើម្បីការពារតម្លៃរាជានិយមនៅកម្ពុជា៕ ដោយ៖កូឡាប


