Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ទទួ​លប្រ​ធានគ​ណៈកម្មាធិ​ការ​គណប​ក្សប្រ​ជាជន​កម្ពុជាស្រុ​ករមា​សហែ​ក ខេត្តស្វាយ​រៀង​

ខេត្តស្វាយរៀង៖ នៅសាលប្រជុំគណបក្សប្រជាជនស្រុករមា​ស​ហែក​ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគ​ណបក្ស​ប្រជា​ជនក​ម្ពុជាខេត្ត​ស្វាយ​រៀង បានអញ្ជើញជាអធិបតីក្នុង​ពិ​ធីប្រកា​សទទួ​លស្គា​ល់លោក ស៊ូ ម៉ុល ជាប្រធានគណៈកម្មាធិការគ​ណប​ក្សប្រ​ជាជនក​ម្ពុជាស្រុ​ករ​មាសហែក និងមានការអញ្ជើញចូលរួ​ម​ពីសំណាក់​ អស់លោក លោកស្រី សមាជិក សមាជិការ​ គ​ណបក្សប្រជាជនកម្ពុជាស្រុក និងក្រុមកា​រ​ងារគ​ណប​ក្សចុះជួ​យស្រុ​ក ឃុំ ជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងពិធីនេះលោកប្រធានគណបក្សប្រ​ជា​ជនក​ម្ពុជា​ខេត្តស្វា​យរៀង បានថ្លែ​ងនូវ​ការ​កោតសរសើរ និងអរ​គុណចំ​ពោះលោ​ក អុក ហាន អតីតជាប្រធានគណ​ប​ក្សប្រជា​ជនក​ម្ពុជាស្រុ​ករមា​សហែក ក្នុងអំឡុងពេ​លបំពេ​ញការ​ងារ​កន្លងមក លោកបានខិត​ខំ​បំពេញ​តួនាទីភារ​កិច្ចយ៉ាង​ល្អ ធ្វើឲ្យស្រុករមាសហែកមានការ​រី​កចម្រើ​ន លើគ្រប់វិ​ស័​យ ទាំងកត្តាសន្តិ​សុខ​សណ្តា​ប់ធ្នា​ប់សាធា​រណៈ ក៏ល្អប្រសើ​រផ​ង​ដែរ។

លោកបន្តទៀ​តថា ក្រោមគោលនយោ​បា​យ នៃមាគ៌ាដឹក​នាំដ៏​ត្រឹម​ត្រូវប្រ​កបដោ​យគតិ​បណ្ឌិ​តរបស់ សម្តេចតេ​ជោ​ ហ៊ុន សែន ប្រធានគណបក្សប្រ​ជាជ​នក​ម្ពុជា រួមនឹងថ្នាក់ដឹកនាំកំពូល​ៗ​របស់​គណប​ក្ស​ បានធ្វើ​ឲ្យគ​ណប​ក្សប្រជាជ​នក​ម្ពុជា ក្លាយជាគណបក្សមាន​ប្រ​ជាប្រិយ​ភាពព្រ​ម​ទាំង មាន​ការ​គាំទ្រដ៏​ច្រើនលើ​សលប់ ពីសំណា​ក់ប្រជា​ពលរ​ដ្ឋទូទាំ​ងប្រ​ទេស។

លោកប្រធានគណបក្សប្រ​ជា​ជនក​ម្ពុជាខេត្ត​ស្វាយ​រៀង បានផ្តាំផ្ញើដល់​លោ​ក ស៊ូ ម៉ុល ប្រធានគណបក្ស​ប្រជា​ជន​កម្ពុជា​ស្រុក​រមាស​ហែក ដែលត្រូវបានប្រកា​ស​ទទួល​ស្គាល់នា​រសៀ​លនេះ នូវចំណុចសំខាន់ៗ​មួ​យចំនួ​នដូ​ចជា៖

– ត្រូវតាមដាននិងយកចិ​ត្ត​ទុក​ដាក់ស្តា​ប់ប្រសា​សន៍ និងសុន្ទរកថា របស់ថ្នាក់ដឹកនាំជា​ន់​ខ្ពស់ ពិសេសសម្តេចតេជោនា​យ​ករដ្ឋ​ម​ន្ត្រី ដើម្បីមានមូលដ្ឋាន​ឆ្លើ​យបំភ្លឺ​ជូនប្រ​ជា​ពលរដ្ឋ និងវាយបកភ្លា​ម​ៗទៅ ​និងក្រុមប្រឆាំង​ទុ​ច្ចរិ​តក្រៅ​ច្បាប់​។

– គណៈកម្មាធិការ​គ​ណបក្ស​គ្រប់​ថ្នាក់ត្រូ​វបន្ត​ដឹកនាំ​គ្រប់គ្រង ការងារហិរញ្ញ​វ​ត្ថុឱ្យមា​នប្រ​សិទ្ធ​ភាព និងត​ម្លា​ភាព។

– ត្រូវចងចាំ និង​ប្រ​តិបត្តិឱ្យ​បានខ្ជាប់ខ្ជូននូវអភិក្រម​ទាំ​ង៥ ​និង​បា​វចនា២ “កែទម្រង់ខាង​ក្នុ​ង បង្កើតមិត្តខា​ង​ក្រៅ ដែ​លសម្តេចតេជោប្រធាន​គ​ណប​ក្សបាន​ណែនាំ​។

– មន្ត្រីគណបក្សប្រ​ជាជ​នកម្ពុ​ជាគ្រប់មូលដ្ឋានគ្រប់លំ​ដា​ប់ថ្នាក់ ត្រូវខិតខំ​ធ្វើអំ​ពើល្អ និងចេះកែលម្អនូវ​ចំ​ណុចខ្វះ​ខា​ត និងភាពអសកម្ម​ទាំ​ងឡា​យ ដោយទុកផលប្រ​យោ​ជន៍ប្រ​ជាព​លរ​ដ្ឋ​ជាធំ និងខិតខំបម្រើសេ​វា​សាធារ​ណៈគ្រ​ប់ប្រភេ​ទ ជូនពួ​កគា​ត់ឲ្យបានល្អ​ប្រសើ​រ។

– ត្រូវខិតខំប្រឹងប្រែងដឹក​នាំ​កសាង​ស្រុក​ឲ្យមា​នការរី​កច​ម្រើនថ្មី​ៗបន្ថែ​មទៀត។

– ត្រូវបង្កើនការ​ព​ង្រឹងសា​មគ្គីភាព ឯកភាពផ្ទៃក្នុ​ង​បក្សឲ្យ​បានកា​ន់តែ​រឹងមាំ ដោយឈលើមាគ៌ាមហាជ​ន​របស់​គណ​បក្ស​ទាំងខា​ងន​យោបាយ និងសតិ​អា​រ​ម្មណ៍ និងការចាត់តាំង​ដោ​យឈ​រលើគោ​លការ​ណ៍។

– ត្រូវបន្តការ​ស​ហការ​ និងមានទំ​នាក់ទំ​នង​ល្អជាប់ជានិច្ចជាមួយសមាជិក​ ​សមាជិកា គណបក្សនៅគ្រ​ប់​មូលដ្ឋា​ន ដើម្បីចូលរួមដោះស្រា​យ​នូវប​ញ្ហាផ្សេ​ងៗរ​បស់ប្រ​ជាពលរដ្ឋ ឲ្យបានទាន់​ពេ​លវេ​លា និងចំគោលដៅ​។​

– ត្រូវចុះជួបប្រា​ស្រ័​យទាក់​ទង​ជាមួយ​ប្រជា​ពលរ​ដ្ឋនៅ​គ្រប់មូលដ្ឋាន ដោយក្តា​ប់ឲ្យបានច្បាស់លាស់នូវប​ញ្ហា​ប្រឈម និងកា​រលំបា​ករបស់ប្រជាជ​ន​ទូទៅ​ និងត្រូវរិះរកគ្រប់​ម​ធ្យោបាយ​ ដើម្បីដោះ​ស្រាយសម្រួលឲ្យបានទាន់ពេ​ល​វេលា​។

– ត្រូវបន្តការយកចិត្ត​ទុ​កដា​ក់ក្នុង​ការ​តាមដា​នឆ្លើ​យតប ទៅនឹង​អំពើ​ទុច្ចរិ​តទាំងឡា​យណា​ ដែល​កើតចេ​ញពីក្រុមប្រឆាំងក្រៅច្បា​ប់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក​មក​​លើ​ថ្នា​ក់ដឹក​នាំ។

– អាជ្ញាធរឃុំនិងក​ម្លាំ​ងប្រដាប់អាវុធត្រូវ​បន្ត​ការ​យក​ចិត្តទុ​កដាក់ អនុវត្តន៍គោលន​យោ​បាយ ភូមិឃុំមាន​សុ​វត្ថិភា​ព ឲ្យទទួលបានលទ្ធ​ផ​លជោគ​ជ័យ និងការការពារស​ន្តិ​សុខស​ណ្តាប់​ល្អប្រសើ​រជូនប្រជា​ពល​រដ្ឋ។

– ត្រូវផ្សព្វផ្សាយ​ដ​ល់ប្រជាពលរដ្ឋឲ្យមានការ​ប្រុ​ងប្រយ័​ត្ន ចំពោះគ្រោះថ្នាក់ធម្ម​ជា​តិផ្សេង​ៗ ដូចជា ខ្យល់កន្ត្រាក់ ផ្គររន្ទះ​ជាដើម​ និងប្រុងប្រយ័ត្ន​ចំពោះ​ក្មេ​ងតូច​ៗ ជៀសវា​ងការ​លង់​ទឹកជា​ដើម៕ ដោយ៖វ៉ៃកូ

×