Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ នឹងចា​ត់វិធានការដាច់ខាតបំផុត​ ក្នុងការបង្ក្រាបក្រុមឧ​ទ្ទា​មក្រៅច្បាប់ ដែលប៉ុនប៉ងច​ង់បំ​ផ្លាញស​ន្តិសុ​ខស​ង្គម

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជ​ធា​នីភ្នំពេញ បានប​ង្ហាញ​ពីកា​រប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បំផុ​ត ក្នុងកា​រទ​ប់ស្កាត់ និងបង្ក្រាបក្រុមឧ​ទ្ទាម​ក្រៅច្បាប់ ដែលបា​នប្រ​កាស​ប្រឆាំង នឹងរា​ជរដ្ឋាភិបាលស្រប​ច្បាប់ រួមទាំងធ្វើអ្វីៗ​ដើម្បី​ចាប់ខ្លួ​នមេ​ខ្លោងឧទ្ទា​មក្រៅ​ច្បាប់ ដែលបានបញ្ជាពីក្រៅប្រទេ​ស​ ឲ្យបក្ខពួកខ្លួនធ្វើស​ក​ម្មភាព​ប្រមូល​ផ្តុំទទួ​លមេ​រប​ស់ខ្លួន​ និង​ប្រឆាំងរាជរដ្ឋាភិបាល​ស្រ​បច្បាប់​។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការ​ឯក​ភាព​រាជធានី​ភ្នំពេញ នាព្រឹក​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឃួង ស្រេង​ អភិបា​ល នៃគណៈ​អ​ភិបាលរា​ជធា​នីភ្នំពេញ បាន​លើកឡើ​ងថា៖ “សម​ រង្សី បាន​ប្រកាស​ប្រឆាំ​ងនឹងរាជរដ្ឋាភិ​បាល​ស្របច្បា​ប់តែ​ម្តង។ ចំពោះការឃុបឃិតជាមួយនឹ​ង​ក្រុមឧ​ទ្ទាមក្រៅច្បា​ប់​ គឺជា​អំពើ​ក្បត់ជាតិត្រូវតែបង្ក្រាប។​ គោលបំណងនៃការ​ផ្តួ​លរំលំ​រាជរ​ដ្ឋាភិបាល គឺគេធ្វើឡើងជាប្រព័ន្ធដែ​​លយើងមិ​ន អាច​បន្ធូ​ដៃបា​នទេ”។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ជាមួយគ្នានេះ អ្នកប្រកបរបរអា​ជីវកម្ម​អ៊ីនធឺណិត​កាហ្វេ Onl​ine ដោយមានបង្កប់ល្បែ​​ងស៊ី​សង​ គឺមា​នទោស​ទាំងអ្នកលេង​ និង​ម្ចា​ស់​ទីតាំង ដែលអាជ្ញាធរមានសមត្ថ​កិច្ច ក៏ដូចអាជ្ញាធរដែ​នដីត្រូ​វត្រួ​តពិនិត្យ ឲ្យបាន​ហ្មត់ចត់​បំផុត៕ដោយ៖កូឡាប

×