Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​ចេញ សជណ ៣ ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ដោះស្រាយ ក្រោយ​បក្ស​ខ្មែរ​ក្រោក​ដាក់​របាយការណ៍​ជូន​

​រាជធានី​ភ្នំពេញ ៖ យោងតាម ចំណារ​ក៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈ​បណ្ឌិត​សភាចា​រ្យ ហ៊ឹង ថូ​រ៉ា​ក់​ស៊ី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ បានសម្រេច​ឲ្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ជំលោះ​ដីធ្លី​រាំ​រ៉ៃ​៣​ករណី តប​តាម​ការស្រាវជ្រាវ​សិក្សា​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណ​ក្ស​ខ្មែរ​ក្រោក នូវ​ករណី​វិវាទ​ដីធ្លី ​៖

ករណី​ទី​១ ទំនាស់​ដីធ្លី​១៦​ឆ្នាំ រវាង​ពលរដ្ឋ​និង​អ្នកមានអំណាច​នៅ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

​ករណី​ទី​២ ទំនាស់​ដីធ្លី​រាប់​ឆ្នាំ រវាង​ពលរដ្ឋ​និង​អ្នកមាន​អំ​ណា​ចៅ ស្រុក​ក្រឡាញ ខេត្តសៀមរាប​។

​ករណី​ទី​៣ វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៦៥​គ្រួសារ និង​ទាហាន​កងពលតូច​លេខ​១១ លើ​ផ្ទៃដី​១០២​ហិកតា នៅ​ភូមិ​ព្រៃ​ខ្មៅ ឃុំ​ស្រែ​ខ្មៅ ស្រុក​ជុំ​គិរី ខេត្តកំពត​។​

​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក​សុំ​សម្ដែង​អំណរ​សាទរ និង​រំពឹងថា​ក្រោយ​ទទួលបាន សជណ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង​ព​ន្លឿ​ន​ការដោះស្រាយ ប្រកបដោយ​តម្លាភាព សុ​ច្ចរិតភាព ដេ​ី​ម្បី​រក​យុត្តិធម៌​ជូន ភាគី​ទំនាស់ ៕​ ដោយ​៖​កូ​ឡាប​

×