Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ា​ណែ​ត ៖ សូម​ផ្ញើរ​ជូន​លោក សម រង្ស៊ី

​ភ្នំពេញ​៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ លោក​ហ៊ុន ម៉ា​ណែ​ត កូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសរសេរថា ការបំភ្លឺ​របស់​អ្នកស្រី Emily V. Zeerberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក ទាក់ទង​នឹង​លក្ខខណ្ឌ នៃ​ការផ្តល់​សញ្ញាបត្រ​ឲ្យ​និស្សិត​ទាំងអស់ ដែល​បញ្ចប់​ការសិក្សា នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​សហរដ្ឋអាមេរិក ដែល​មិន​ប្រកាន់​ប្រទេស​កំណើត ពោលគឺ​គ្មាន​ការរើសអើង រវាង​និស្សិត​អាមេរិក និង​និស្សិត​បរទេស​ទេ​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា “​ខ្ញុំ​សង្ឃឹមថា លោក​នឹង​ឲ្យ​តម្លៃ​ដល់​ការបំភ្លឺ របស់​អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក ដែល​ចេញ​ការពារ​តម្លៃ នៃ​ប្រព័ន្ធ​អប់រំ​សហរដ្ឋអាមេរិក ជាពិសេស​គ្រឹះស្ថាន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ល្បីៗ របស់​អាមេរិក ហើយ​សង្ឃឹមថា លោក សម រង្ស៊ី នឹងមិន​ចាត់ទុក​ការបកស្រាយ របស់​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក ជាការ​បកស្រាយ​ក្លែងក្លាយ ឬ​ជាការ​បកស្រាយ​ការទូត នោះទេ “​។​

​អ្នកស្រី Emily V. Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា អ្នក​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នឹង​ទទួលបាន​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ ប្រសិនបើ​ពួកគេ​បំពេញ​តាម​លក្ខខណ្ឌ នៃ​គ្រឹះស្ថានសិក្សា​ទាំង​នោះបាន​។ ប្រទេស​កំណើត​របស់​និស្សិត គឺ​មិនមែនជា​បញ្ហា​ឡើយ​។​

​លោកស្រី បញ្ជាក់​បន្ថែ​ថា​៖ គ្រឹះស្ថាន​ថ្នាក់​ឧ​ត្ត​ម​សិក្សា​របស់​អាមេរិក មានឈ្មោះ​ល្បី​រន្ទឺ​ដោយសារតែ​គុណភាព​គ្មាន​គូ​ប្រៀប ហើយ​អាច​ផ្តល់​ជំនាញ​ភាសា​អង់គ្លេស​យ៉ាង​ល្អឥតខ្ចោះ ដើម្បី​ត្រៀម​សម្រាប់​អាជីព នាពេល​អនាគត​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ពាក្យ​ថា មិនចាំបាច់​ភ្នាល់ គឺមាន​ន័យ​ស្មើ​និង មិន​ហ៊ាន​ភ្នាល់ ។ កាលពី​ម្សិលមិញ ខ្ញុំ​បាន​ចោទសួរ​ទៅ​លោក សម រង្ស៊ី ថា​តើ​លោក​ហ៊ាន ឬ​មិន​ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ ដើម្បី​ការពារ​ពាក្យសម្តី​ដែល​លោក​បាន​និយាយ​ជា​សាធារណៈ​ទាក់ទង​រឿង​សញ្ញាបត្រ West Point របស់ខ្ញុំ​។​

​សូម​អរគុណ​លោក សម រង្ស៊ី ដែល​បានផ្តល់​ចម្លើយ​ដែល​បញ្ជាក់​ពី ក​ម្រឹត​នៃ​ភាពក្លាហាន​របស់លោក​ក្នុង​ការការពារ​ពាក្យសម្តី​របស់លោក​។​

​លោក សម រង្សី បាន​ឆ្លើយថា មិនចាំបាច់​ភ្នាល់​ទេ គឺ​មានន័យ​ស្មើនឹង​លោក សម រង្ស៊ី មិន​ហ៊ាន​ភ្នាល់ !!! ពោលគឺ​មិន​ហ៊ាន​ចេញមុខ​ការពារ​នូវ​អ្វីដែល​ខ្លួន​លោក​បាន​និយាយ​នោះទេ​។​

​ការ​និយាយថា មិនចាំបាច់​ភ្នាល់ ឬ​ការព្យាយាម​បង្វែរ​ប្រធានបទ​ពី​ការការពារ​អំណះអំណាង របស់លោក​ចេញពី​ប្រធានបទ​សញ្ញាបត្រ​នៅ​សាលា West Point ទៅជា​ប្រធានបទ​ផ្សេង អ្នកណា​ក៏​អាច​យល់បាន​ថា ជា​វិធីសាស្ត្រ​ដកថយ​ដែល​សូម្បីតែ​ក្មេង​ក៏​អាច​យល់បាន​ដោយ​ងាយ​ដែរ​។​

​ខ្ញុំ​សុំ​មិន​និយាយ​ទៀត​ទេ ដោយ​ខ្ញុំ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ដូច្នេះ​មិនមាន​ពេល​កំដរ​លោក សម រង្ស៊ី ឆ្លើយឆ្លង​រឿង​អ្វីដែល​លោក​និយាយ​ហើយ​មិន​ហ៊ាន​ការពារ​នោះ​ទៀត​ទេ​។ សូម​ទុក​ជូន​មហាជន​លោក​វិនិច្ឆ័យ​ចុះ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×