Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣២​នាក់​បាត់​ខ្លួន នៅពេល​កប៉ាល់​ដឹក​ប្រេង​ដ៏៏ធំ បុក​គ្នា​ជាមួយ​កប៉ាល់​ដឹក​ទំនិញ​នៅ​សមុទ្រ​ចិន​

spot_img

មនុស្ស​ចំនួន ៣២​នាក់​បាន​បាត់​ខ្លួន បន្ទាប់​ពី​កប៉ាល់​ដឹក​ប្រេង​បុក​គ្នា​ជាមួយនឹង​កប៉ាល់​ដឹក​ទំនិញ នៅ​សមុទ្រ​ខាងកើត ស្ថិត​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​កប៉ាល់​ដឹក​ប្រេង​ឈ្មោះ Sanchi បាន​ត្រូវ​ភ្លើង​ឆាបឆេះ​ក្រោយ​ហេតុ​ការណ៏​បុគ្នា​។ កប៉ាល់​នេះ​ដឹក​ប្រេង​របស់​អ៊ឺរ៉ង​ចំណុះ ១៣៦.០០០​តោន​។​

​បើ​តាម​ក្រសួង​ដឹកជញ្ជូន​របស់​ចិន​បានឲ្យដឹងថា មនុស្ស​ចំនួន ៣២​នាក់​ដែល​នៅ​លើ​កប៉ាល់​ដឹក​ប្រេង​បាន​បាត់​ខ្លួន​ទាំងអស់​។ អ្នក​ទាំងនោះ​រួមមាន​ជនជាតិ​អ៊ឺ​រ៉ងចំនួន ៣០​នាក់ និង​ជា​ជាតិ បង់​ក្លា​ដេស​ចំនួន ២​នាក់ ហើយ​កប៉ាល់​នេះ​ចុះបញ្ជី​នៅ​ប្រទេស​ប៉ា​ណា​ម៉ា​។​

​ចំនែក​មនុស្ស​ចំនួន ២១​នាក់​ដែល​ស្ថិតនៅ​លើ​កប៉ាល់​ដឹក​ទំនិញ ត្រូវបាន​គេ​ជួយសង្គ្រោះ​។ រីឯ​កប៉ាល់​ដឹង​ប្រេង បាន​រសាត់អណ្តែត និង​ត្រូវ​ភ្លើង​ឆាបឆេះ​។​

​ហេតុ​ការណ៏​បុក​គ្នាដ៏​កក្រើក​នេះ​កើតឡើង​នៅ​ថ្ងៃ​សៅរិ៍ ស្ថិតនៅ​ចំងាយ​ប្រមាណ ២៩៦​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​សៀង​ហៃ​។​

​កប៉ាល់​ចិន​ចំនួន ៨​គ្រឿង​ត្រូវបាន​អាជ្ញាធរ​ចិន​បញ្ជូនទៅ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​ស្វែងរក​ជនរងគ្រោះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​ភ្នាក់ងា​រសារ​ព៌តមាន​ចិន Xinhua​។​

​ប្រទេស​កូរ៉េខាងត្បូង ក៏​បាន​បញ្ជូន​កប៉ាល់ និង​យន្តហោះ​ជាច្រើន​គ្រឿង​ផង​ដែរ​ទៅ​ជួយ​ក្នុង​ប្រតិបត្តិការ​នោះ​៕​ សុភ័ក្ត្រ

 

spot_img
×