Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​ដីកាចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី និង​ប្រពន្ធ ព្រមទាំង​បក្ខ ៧​នាក់​ទៀត នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា

​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១១៩ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ជន​ត្រូវ​ចោទ​ចំនួន​៩​រូប រួមទាំង​ទណ្ឌិត សម រង្ស៊ី និង​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨​នាក់​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ នេះ​បាន​បញ្ជាក់ថា ជន​ត្រូវ​ចោទ​ដែល​ត្រូវ​បង្គាប់​ឲ្យ​ចាប់ខ្លួន​រួមមាន​៖ ឈ្មោះ សម រង្ស៊ី​, ឈ្មោះ អេង ឆៃអ៊ាង​, ឈ្មោះ មួរ សុ​ហួរ​, ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ​, ឈ្មោះ ហូរ វ៉ាន់​, ឈ្មោះ ឡុង រី​, ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ​, ឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា (​ប្រពន្ធ​របស់ ទណ្ឌិត សម រង្ស៊ី​) និង​ឈ្មោះ នុត រំដួល​។​

​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មនុស្ស​ទាំង ៩​នាក់​ខាងលើនេះ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៦៥៣៦ ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ពីបទ ឧបឃាត ដោយ​យោងតាម​មាត្រា ២៧ និង​មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​អង្គហេតុ នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ឧបាយកល​ជា ផែនការ​នៃ​ការវិល​ប្រ​ឡប់​មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី ដោយបាន​អំពាវនាវ ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​ខុសច្បាប់ ដើម្បី​ចូលរួម​អនុវត្តន៍​ផែនការ​នេះ​។​

​ដើមហេតុ​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​លើ​ក្រុម​ឧក្រិដ្ឋជន​ទាំង ៩​នាក់​ខាងលើ បន្ទាប់ពី​ប​ពួកគេ បានរៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល ស្របច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ថ្ងៃទី​៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩ ដែល​ទណ្ឌិត សម រង្ស៊ី ប្រកាស​វិល​ចូល​កម្ពុជា​វិញ​៕​ ដោយ ​៖​ កូ​ឡាប​

 

×