Wednesday, May 25, 2022

អា​រ៉ាប៊ីសាអូឌីត ៖ ទាមទារ​អភ័យ​ឯក​សិទ្ធ​ព្រះអង្គម្ចាស់ ១១​អង្គ ត្រូវ​ឃុំខ្លួន​

​ប្រភពពី NDTV ថ្ងៃទី ៧/១ ឲ្យដឹងថា សមត្ថកិច្ច អា​រ៉ាប៊ីសាអូឌីត បាន​ចាប់ខ្លួន​ព្រះអង្គម្ចាស់ ១១​អង្គ នៃ​ប្រទេស​នេះ ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​ការសម្រេចចិត្ត​ផ្អាក​ខ្ទង់​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋ​ការ​ចំពោះ​ខ្សែ​រាជវង្ស​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អា​រ៉ាប៊ីសាអូឌីត បានបញ្ជាក់​នា​ថ្ងៃ​អាទិត្យ​ទី ៧ មករា លើ​ព័ត​មាន​ចាប់ខ្លួន​ក្រុម​គ្រួសារ​រាជវង្ស​ចំនួន ១១​អង្គ នៅ​ថ្ងៃ​សៅរ៍​ទី ៦ មករា​។ ការចាប់ខ្លួន​មកពី​ស្តេច​ទាំង ១១​អង្គ​នោះ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​។ តាម​រដ្ឋមន្ត្រី​យុត្តិធម៌​ដដែល ព្រះអង្គម្ចាស់​ចាប់ខ្លួន​ទាំង ១១​អង្គ នឹង​ត្រូវ​កាត់ទោស​ពី​បទ​រំខាន​សណ្តាប់ធ្នាប់​សាធារណៈ​។​

​តាម​នោះ ប្រទេស​នេះ​នឹង​អនុវត្ត​ការកែទម្រង់ រួមមាន ៖ កាត់បន្ថយ​ការផ្គត់ផ្គង់​អគ្គិ​ស​និ ទឹក ដាក់ឲ្យ​ប្រើប្រាស់ព​ន្ធ​អាករ​បន្ថែម និង​បញ្ចប់​ឯកសិទ្ធិ​មួយចំនួន​ចំពោះ​ខ្សែ​រាជវង្ស​ប្រទេស​នេះ​។​

​ព្រះអង្គម្ចាស់​ទាំង ១១​អង្គ មិន​ត្រូវបាន​គេ​ប្រាប់​អត្តសញ្ញាណ​ទេ និង​បាន​ចាប់​ខ្លួន​ក្នុង​សប្តាហ៍​នេះ ក្រោយពី​ពួកគាត់​បាន​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ព្រះបរមរាជវាំង ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ទីក្រុង​រី​យ៉ាដ ដើម្បី​ប្រាំង​នឹង​ការ​ដែល​រដ្ឋាភិបាល​បានសម្រេច​កាត់​ផ្តាច់​ជំនួយ​ថ្លែ​ទឹក និង​ភ្លើងអគ្គិសនី​ដល់​ក្រុមគ្រួសារ​រាជវង្ស​។ “​គ្មាន​នរណា​ម្នាក់​អង្គុយ​ពី​លើ​ច្បាប់​ឡើយ​” នេះ​ជា​ការ​ថ្លែង​របស់​ព្រះរាជអាជ្ញា​លោក Chikh Saoud AI Mojeb រួច​បញ្ជាក់បន្ថែម​ថា ព្រះអង្គម្ចាស់​ចាប់ខ្លួន​ទាំង ១១​នាក់ កំពុ​ជាប់​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​មាន​សន្តិសុ​ខ​ខ្ពស់ ស្ថិត​នៅ​ប៉ែក​ខាងត្បូង​ទីក្រុង​រី​យ៉ាដ​ដោយ​រង់ចាំថ្ងៃ​កាត់ទោស​។​

​រដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រី និង​មហាសេដ្ឋី​គ្រា​ក់ៗ​។ បុរស​ខ្លាំង​ដែល​ស្ថិត​ពីក្រោយ​ចំណាត់ការ​នេះ​មានឈ្មោះ Mohammed Ben Salmane ដែល​ទើប​ត្រូវបាន​តែងតាំង​ជា​ស្តេច​ស្នងរាជ្យ​នា​ខែ​មិថុនា ឆ្នាំ ២០១៧​។ មាន​ព្រះជន្ម ៣២​ឆ្នាំ ព្រះអង្គម្ចាស់ Salmane មានបំណង​បោសសំអាត​អំពើពុករលួយ​ឲ្យដល់​ឫសគល់​។​

​មុន​នេះ​មិនយូរប៉ុន្មាន កាលពី​ខែ ១១/២០១៧ ព្រះអង្គម្ចាស់​រាប់សិប​នាក់ មន្ត្រី​គ្រាក់ៗ ព្រមទាំង​ពាណិជ្ជករ លំដាប់​សេដ្ឋី បាន​ត្រូវ​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ ប្រឆាំង​អំពើពុករលួយ​។​

​ទន្ទឹមគ្នានេះ ព្រះអង្គម្ចាស់ Salmane ក៏​បាន​ធ្វើឲ្យ​គេ​ស្គាល់​ជា​ស្តេច​ស្នងរាជ្យ​សម័យ​ទំនើប​ព្រោះ​ព្រះអង្គ​ជា​អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត ឲ្យមាន​កំណែទម្រង់ ជាច្រើន​ក្នុង​សង្គម​អា​រ៉ាប៊ីសាអូឌីត ពិសេស​ផ្តល់​សេរីភាព​ឲ្យ​ស្ត្រីភេទ​។ តែ​បញ្ហា​នៅត្រង់ថា ស្តេច​ស្នងរាជ្យ​អង្គ​នេះ មិន​អនុញ្ញាត​ឲ្យមាន​ពួក​ប្រឆាំង​ឡើយ​។ ក្នុង​ខែ កញ្ញា ឆ្នាំ ២០១៧ មាន​មន្ត្រី​សាសនា​ប្រមាណ ២០​នាក់ អ្នកនិពន្ធ អ្នកកាសែត និង​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​។ គឺ​ជា​ទង្វើ​មួយ​ដែល​អង្គការ Amnesty International មិន​ញញើត នឹង​បរិហារ​ពី​បទ​រំលោភ​បំពាន​លើ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​៕ សូ​យ​ន​