Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ចេញ​បទបញ្ជា​ជា​ផ្លូវការ​ឲ្យ​តាម​ចាប់ខ្លួន​អតីត​នាយ​រដ្ឋមន្ត្រី យី​ង ឡាក់ ស៊ីណាវ៉ាត្រា​

spot_img

​ថៃ បាន​ចេញ​បញ្ជា​ឲ្យ​ប្រទេស​នេះ​ចាប់ និង​នាំ​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​អ្នកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា យក​មក​ពី​បរទេស ដើម្បីឲ្យ​ប្រឈមមុខ​ជាមួយនឹង​តុលាការ បន្ទាប់​ពី​រូបភាព​បង្ហាញថា អ្នកស្រី​យី​ង​ឡាក់ កំពុងស្ថិត​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស​ពិតប្រាកដ​មែន​។​

​តាម​នោះ អនុ​បញ្ជាការ​ប៉ូលិស​ភូមិន្ទ​ថៃ លោក Srivara Ransibhramanakul, បានលើកឡើង​ព័ត៌មាន​ដូច​ពោល​ខាងលើ បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​ពី​នាយករដ្ឋមន្ត្រី និងឧ​បនាយ​រដ្ឋមន្ត្រី​។​

​រដ្ឋាភិបាល​ថៃ​បញ្ជា​ឲ្យ​ប៉ូលិស​ចាប់​និង​នាំខ្លួន​អ្នកស្រី​យី​ង​ឡាក់ ឲ្យ​ត្រឡប់​មក​មាតុប្រទេស​វិញ ដើម្បី​ទទួល​ទណ្ឌកម្ម​។​

​រដ្ឋាភិបាល​ថៃ បាន​សំណូមពរ​ឲ្យ​ប៉ូលិស​ធ្វើ​ការប្រមូល​ព័ត៌មាន​ពី​កន្លែង​លាក់​ខ្លួន​របស់​អ្នកស្រី យី​ង​ឡាក់ ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) និង​រាយការណ៍​ជាប្រចាំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​។​

​លោក Tawatchai Mekprasert, នាយក​ផ្នែក​វិទ្យាសាស្ត្រ​កោសល្យវិច្ឆ័យ​របស់​ប៉ូលិស​ថៃ​ឲ្យដឹងថា រូបភាព​ខាងលើ​ជា​រូបភាព​ពិត​ពុំ​មាន​ការកាត់ត​អ្វី​ឡើយ​។​

​ក្រៅពី​នោះ​ក៏​នៅ​មាន​រូបភាព​ថ្មីៗ​ដទៃទៀត បានបង្ហាញ​វត្តមាន​លើ​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​។ ជាអាទិ៍ រូបភាព​ដែល​អ្នកស្រី​យី​ង​ឡាក់ កំពុងស្ថិត​នៅ​ខាងក្រៅ​ង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Westfield សង្កាត់ Shepherd’s Bush, ទីក្រុង​ឡុង ថ្ងៃ ២៦/១២/២០១៧​។​

​ក្នុង​បរិបទ​ពាក់ព័ន្ធ​មួយ​ផ្សេងទៀត ប៉ូលិស​ថៃ​ឲ្យដឹងថា ពួកគេ​កំពុង​ត្រួតពិនិត្យ​ធ្វើ​ការចោទប្រកាន់​លើ​កូនប្រុស​របស់​អ្នកស្រី នៅ​ទីក្រុង​ឡុង ដើម្បី​ជួបជុំ​ជាមួយ​ម្តាយ​នា​ឱកាស​ចូលឆ្នាំថ្មី​៕ ចន្ទ្រា​

spot_img
×