បន្ទាយមានជ័យ ៖ ម៉ូតូ និងថយន្តក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ កាលពីម៉ោង៧យប់ ថ្ងៃទី៧ មករា ឆ្នាំ២០១៨នៅចំណុចលើដងផ្លូវជាតិលេខ 56A ក្នុងភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ ដុំ ចិត្ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ រី ទាប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគំរូ ឃុំគំរូស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នៅមុនពេលកើតហេតុនោះ មានម៉ូតូម៉ាក MSX ពណ៍ស គ្មានស្លាកលេខបើកលើថ្នល់ជាតិ ក្នុងល្បឿនលឿនពុំមានពាក់មួកសុវត្តិភាពបើកដោយគ្មានការប្រុងប្រយ័ត្ន ។ លុះបើកមកដល់កន្លែងកើតហេតុស្រាប់តែបើកទៅបុកថយន្តពីមុខពេញទំហឹង ម៉ាកហិនដាយពណ៌ស យីឌុប ពាក់ស្លាកលេតាកែវ 3A0045 បណ្តាលឲ្យរបួសធ្ងន់។
លោកបន្តថាក្រោយពីកើតហេតុរួចជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យស្រុកថ្មពួក ។ តែដោយជនរងគ្រោះរបួសធ្ងន់ពេកក៏ដឹកបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុន មង្គលបូរី ។តែដឹកមកដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះបានស្លាប់៕ ដោយ ៖ បន្ទាយ