បុគ្គលិកបំរើការក្នុងបាមួយកន្លែងបានស្លាប់នៅក្នុងភ្លើង ក្រោយពេលអគ្គិភ័យបានឆាបឆេះកន្លែងធ្វើការងាររបស់ពួក ខណៈពេលគេកំពុងដេកលង់លក់នៅពេលយប់។
អគ្គិភ័យបានចាប់ផ្តើមឆេះនៅម៉ោង ២ និង៣០នាទីព្រឹក (ម៉ោងនៅឥណ្ឌា) នៅបាមួយឈ្មោះ Kailash ស្ថិតក្នុងទីក្រុង Bangalore ភាគខាងត្បូងប្រទេសឥណ្ឌា។
អាជ្ញាធរឥណ្ឌាបានថ្លែងប្រាប់ BBC ថា ការស៊ើបអង្កេតកំពុងបានធ្វើឡើងដើម្បីរកមូលហេតុបណ្តាលឲ្យមានអគ្គិភ័យនោះ។
កាលពី ២សប្តាហ៏មុន ក៏អគ្គិភ័យចំនួន ២ករណីផងដែរ នៅក្នុងទីក្រុងមុំបៃ បណ្តាលឲ្យមនុស្សចំនួន ១៩នាក់ស្លាប់បាត់បង់ជីវិត។
Bangalore គឺជាទីក្រុងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលមានការរីកលូតលាស់ខាងសំណង់លឿនខ្លាំង នៅក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ៕ សុភ័ក្ត្រ