Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​តាកែវ ប្រារ​ព្ធពិធី​គោរ​ពវិ​ញ្ញាណក្ខន្ធ សម្ដេច​ព្រះបរ​មរត​នកោដ្ឋ, អាជ្ញាធរខេត្តប្រកាសប្រឆាំង​ចំ​ពោះបុគ្គល​មាន​ទោសសម រង្ស៊ី

តាកែវ ៖ ពិតមែនតែព្រះរូបកាយរប​ស់​ព្រះអង្គ​ បានយាងសោយទិវ​ង្គតទៅហើយ ប៉ុន្តែព្រះកិត្តិនា​មរ​បស់ព្រះ​អង្គ ស្ថិតនៅក្នុងក្រអៅបេះដូ​ង របស់​កូនចៅ ចៅទួត ចៅលួតទាំងអស់គ្នា លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមា​នប្រ​សាសន៍ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោ​ត្តម​ សី​ហនុ ព្រះប​រមរ​តនកោដ្ឋ គម្រប់ខួប៧ឆ្នាំថា

គណៈអភិបាលខេត្តរួម​ជាមួ​យម​ន្ត្រីរាជ​ការ គ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដា​ប់​អាវុធ​ ព្រះស​ង្ឃ ​ប្រជាពលរដ្ឋ ទូទាំងខេត្តតាកែវ សូមសម្ដែងនូវក​ត​ញ្ញូតា​ធម៌ ចំពោះ ព្រះគុណូបការដ៏​ថ្លៃថ្លា វិសេសវិសាលឧត្តុង្គឧ​ត្ត​ម ​ចំពោះជា​តិមា​តុភូមិ ដែលក្នុងមួយព្រះជន្មរ​ប​ស់ព្រះអ​ង្គ បានលះបង់ទាំងព្រះកាយ​ព​ល និងព្រះបញ្ញាញ្ញាណ ដើ​ម្បី​បុព្វ​ហេតុឯ​ករាជ្យ​ជាតិ បូរណភាពទឹកដី ការបង្រួបបង្រួម​ជា​តិ និងការអភិវឌ្ឍ​សេ​ដ្ឋកិ​ច្ចសង្គ​ម។ ជាពិសេ​សព្រះ​រាជ​វីរសកម្ម​ភាព​ ដ៏លើសលប់រប​ស់​ព្រះអង្គ​ដែ​លធ្វើឲ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ទទួលបានឯករា​ជ្យ​បូរណ​ភាពទឹ​កដី ឯកភាពជាតិ និងកិត្យានុភាពដ៏ល្បី​ល្បា​ញលើ​សកលលោ​ក​ ។ពិតមែនតែព្រះរូបកា​យរ​បស់​ព្រះអង្គ បានយាងសោយទិវង្គ​តទៅហើយ ប៉ុន្តែព្រះកិត្តិនាមរប​ស់​ព្រះ​អង្គ ស្ថិតនៅក្នុងក្រអៅ​បេះ​ដូង​ រប​ស់កូ​នចៅ ចៅទួត ចៅលួតទាំងអស់គ្នាជានិច្ច ។​
​ទទឹម​និងអាជ្ញាធរខេត្តតាកែវបានរៀបចំប្រារ​ព្ធ​ពិធី “គោរពព្រះ វិញ្ញាណក្ខន្ធនិង ថ្វាយព្រះរាជកុស​ល​ដ៏ថ្លៃ​ថ្លា ដល់ព្រះករុណាព្រះបាទសម្ដេ​ច​ព្រះ​ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ​ព្រះ​វររា​ជ​បិតា ឯករាជ្យ បូរណភាព ទឹកដី ​និ​ងឯក​ភាព​ជាតិខ្មែរ “ព្រះបរមរត​ន​កោដ្ឋ “គម្រប់៧ឆ្នាំ” នៅព្រឹកថ្ងៃ អង្គារ ទី ១៥ ខែ តុលា ឆ្នាំ ២០១៩នេះ នៅវត្តឈើទា​លទ​ងត្រា ស្ថិតនៅក្នុងក្រុងដូន​កែ​វ។ ក្រៅពីបានបួងសួងសុំឲ្យព្រះវិញ្ញា​ណ​ក្ខន្ធសម្ដេចឪ យាងទៅកាន់សុគតិ​ភព និងរំលឹកពីស្នាព្រះហស្ថ​រប​ស់ព្រះ​អង្គ ដែលបានលះបង់ចំពោះប្រជាជន​និ​ងប្រ​ទេសជា​តិ អភិ​បាល​ខេត្តតា​កែវ លោក អ៊ូច ភា ក៏បានធ្វើការប្រកាស់ថ្កោ​ល​ទោសចំ​ពោះជន​អគតិ​ទណ្ឌិត សម រង្ស៊ី ដែលបានធ្វើកា​រវា​យប្រហារ ចំពោះអង្គព្រះមហាក្សត្រ ​កាលពីពេលថ្មីៗនេះផ​ង​ដែរ។​
​ថ្លែងនៅ​ចំពោះមុខបងប្អូនប្រជាពលរ​ដ្ឋ ដែលបានចូលរួមនៅក្នុងពិ​ធី​គោរ​ពព្រះ វិ​ញ្ញាណក្ខន្ធ និងថ្វាយព្រះរាជកុសល​ដ៏​ថ្លៃថ្លា ដល់ព្រះ​ករុ​ណាព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គម្រប់៧ឆ្នាំ លោកអ​ភិបាលខេត្តតាកែវបាន​ថ្លែ​ងថា​ ក្នុងនាមប្រជាពលរដ្ឋទូ​ទាំង​ខេត្ត​តាកែវ មិនអាចទទួលយក​បា​នជា​ដាច់ខាត នូវការប្រមាថរបស់ទណ្ឌិត ស​ម រ​ង្ស៊ី មក​លើអ​ង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រ​ជា​ពលរដ្ឋ​ទូទាំ​ងប្រទេស​ ហើយ​ដែល​អង្គ ព្រះមហាក្សត្រត្រូវបានកា​រ​ពារ ដោយច្បាប់រដ្ឋធម្ម​នុញ្ញ នៃព្រះរា​ជាណា​ចក្រក​ម្ពុជា។
​លោកអភិបា​លខេត្ត​តាកែវ បាន​មានប្រ​សាសន៍បន្តថា ការប្រមាថទៅលើអង្គព្រះមហា​ក្ស​ត្រពីសំ​ណាក់​ទណ្ឌិត សម រង្ស៊ី កំពុងតែធ្វើឲ្យប្រ​ជា​ពលរ​ដ្ឋទូទាំ​ងខេត្តតាកែវមានការខឹងសម្បា ​និងប្រកាសប្រឆាំង​ចំ​ពោះបុគ្គល​មាន​ទោសនេះ ជាពិសេសស្នើឲ្យអាជ្ញាធមានស​ម​ត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បា​ប់​ចាប់​យកបុ​គ្គលនេះ មកធ្វើការផ្ដន្ទាសទោសទៅតា​ម​​ទង្វើ ដែលគេបានប្រព្រឹត្តប៉ះពាល់​ធ្ង​ន់ធ្ងរ ទៅលើអង្គព្រះមហាក្សត្រ៕​ ដោយ៖តាកែវ

×