Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោទប្រកាន់​បុគ្គល ៣​រូប ពាក់ព័ន្ធ​ក្នុងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល តាម​ការដឹកនាំ​របស់​ទណ្ឌិត សម រង្ស៊ី​

​ភ្នំពេញ​ ៖ អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែតុលា ឆ្នាំ​២០១៩ ស្តីពី​ការសម្រេច​ធ្វើការ​ចោទប្រកាន់ លើ​បុគ្គល ៣​រូប ពាក់ព័ន្ធ​ក្នុងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាម​ការដឹកនាំ​របស់​ទណ្ឌិត សម រង្ស៊ី​។​

​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ នៃ​អយ្យការ​អប​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ធ្វើការ​ចោទប្រកាន់ ឈ្មោះ ញឹម គីម​ញ៉ុ​ល ភេទ​ប្រស​, ឈ្មោះ ងឹ​ម គាថា ភេទ​ស្រី និង​ឈ្មោះ សៅ ឧសភា ហៅ ស្រីមុំ ហៅ សភា​មយូ​រ៉ា ភេទ​ស្រី ពីបទ រួមគំនិត​ក្បត់ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការចោទប្រកាន់​ខាងលើ ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​កៀងគរ និង​បំផុសបំផុល ឱ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា “​ផែនការ នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី ” ដោយ​អនុវត្តន៍​តាម​ការអំពាវនាវ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី ។ ឈ្មោះ ញឹម គីម​ញ៉ុ​ល​, ឈ្មោះ ងឹ​ម គាថា និង​ឈ្មោះ សៅ ឧសភា ហៅ ស្រីមុំ ហៅ សភា មយូ​រ៉ា បានធ្វើ​សកម្មភាព​ញុះញង់​ប្រឌិត​ព័ត៌មាន​មិ​ខ​ពិតជា​ច្រើន ដោយ​​ចេតនា​កៀងគរ ប្រមូលផ្តុំ​ប្រជាពលរដ្ឋ និង​សមាជិក​របស់ខ្លួន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​​ចូល​​រួម​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ ។​

​អ្នកនាំពាក្យ ឯ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​
​អនុវត្តន៍​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល នឹងត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​បញ្ជូនទៅ​តុលាការ​កាត់​ទោស​តាមច្បាប់​ពីបទ “​រួមគំនិត​ក្បត់​” ដែល​អាចមាន​ទោស​ពី ៥(​ប្រាំ​) ទៅ ១០(​ដប់​)​ឆ្នាំ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើកលែងតែ អ្នកពាក់ព័ន្ធ​បោះ​ចូលមក​សារភាព​ទាន់ពេលវេលា ដែល​អាច​នឹងត្រូវ​លើកលែង​ឱ្យ​រួចផុត​ពីស​តាម​បញ្ញត្តិ​ពិសេស នៃ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×