ភ្នំពេញ៖ កម្លាំងនរគបាលខណ្ឌទួលគោកបាន ធ្វើការឃាត់រថយន្តធុនធ្ងន់របស់កងដឹកជញ្ជូន L.M.H មួយគ្រឿង ដែលបានបើកចូលក្រុងពេលថ្ងៃ បង្កអោយបាត់បង់សណ្តាប់ធ្នាប់និងធ្វើអោយកកស្ទះចរាចរនោះ។
រថយន្តក្រុមហ៊ុនកងដឹកជញ្ជូន L.M.Hដឹកដែកធ្វើចរាចរតាមផ្លូវហាមឃាត់ ត្រូវបានសមត្ថកិច្ចឃាត់កាលពីម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចស្តុបសន្ធរម៉ុក ផ្លូវម៉ៅសេងទុង កែងនិងផ្លូវ កម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមនរគបាលចរាចរណ៍ឈរជើងនៅស្តុបសន្ឋរមុខបានប្រាប់ថា ការឃាត់រថយន្តម៉ាកយ៉ីឌុប ស្លាកលេខ តាកែវ 3A-1989 គឺធ្វើឡើងតាមបទបញ្ជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការឃាត់បានក៍ប្រគល់អោយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ២នាំយកទៅសាលាខណ្ឌទួលគោកដើម្បី ធ្វើការអប់រំណែនាំ និងផាក់ពិន័យទៅតាមច្បាប់ ។
បើ តាមតៃកុងរថយន្តបានប្រាប់អោយដឹងថា គាត់ជាអ្នកដឹកទំនិញគ្រឿងដែកយកទៅអោយភ្ញៀវ មិនបានដឹងថាផ្លូវណាខ្លះដែលសាលារាជធានីភ្នំពេញធ្វើការហាមឃាត់មិនអោយរថយន្តធុនធ្ងន់ធ្វើចរាចរឡើយ រីឯរឿងផាក់ពិន័យគាត់ជាតៃកុងរងចាំថៅកែក្រុមហ៊ុន L.M.H ធ្វើការដោះស្រាយតាមក្រោយ ៕ដោយ៖បញ្ញាស័ក្តិ