ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់បានព្រួតគ្នា វាយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹកម្នាក់ បណ្តាលឲ្យរងរបួសស្រាល កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅខាងក្រោយផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន។
បន្ទាប់ពីបង្កហេតុ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ចំណែក២នាក់ទៀត បានគេចខ្លួនបាត់។ ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ ពេជ្យសុភិន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបអ្នកដេពួកឡាន ស្នាក់នៅជិតផ្សារ សំណង់១២ ទី២ឈ្មោះ ដាំគឹម សេង ភេទប្រុសអាយុ២៤ ឆ្នាំ មុខរបជាងដេពួកកៅអីឡាន ស្នាក់នៅជាមួយគ្នា។
មន្ត្រីនគរបាល រហ័សមានP1 ដែលរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម្នាក់ឯង ដើម្បីល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាក zoomerx ពណ៌ស្លាទំលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ FS 7575 ជិះគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាកហុងដា ឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ BZ 8608 ជិះគ្នា២នាក់ ដោយមានកាសង្ស័យ ទើបហៅឲ្យឈប់សុំដើម្បីធ្វើកាត្រួតពិនិត្យ ភ្លាមនោះស្រាប់តែជនសង្ស័យទាំងនោះ ស្ទុះមកវាយតែម្តង។
បន្ទាប់មក លោកក៏ទាក់ទងតាមរយៈវិទ្យុទាក់ទង ហៅកម្លាំងជំនួយ និងប្រជាពរដ្ឋ ដែលនៅក្បែរ ជួយអន្តរាគមន៍ឃាត់បាន២នាក់ភ្លាមៗតែម្តង ចំណែក២នាក់ទៀតគេចខ្លួនបាត់។
ក្នុងដំណាក់កាលសមត្ថកិច្ចប៉ូលិស តាមចម្លើយភាព ជនសង្ស័យទាំងពីរនាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបាននាំគ្នាចេញពីផឹកស៊ី នៅក្លឹបមួយកន្លែង នៅផ្លូវ២៧១ ហើយបំណងទៅកន្លែងធ្វើការ នៅម្តុំសំណង់១២ ពេលមកដល់ចំណុចកើតហេតុ ក៏ជួបជាមួយសមត្ថកិច្ច ទើបវៃតែម្តងទៅ។
ជនសង្ស័យត្រូវបានសមត្ថកិច្ច នាំទៅធ្វើកាសាកសួនៅប៉ុស្តិ៍នគរបាលទំ នប់ទឹក ដើម្បីកសាងសំណំរឿងបញ្ជូនទៅអធិកានគរបាលខណ្ឌចំកាមនចាត់កាតាមនិតិវិធី៕ ដោយ៖បញ្ញាស័ក្តិ