Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយ​ផែនការ​ការពារ​រក្សា​សន្ដិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់​អំពេី​បង្កចលាចល​សង្គម ពិសេស​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​

spot_img

កំពង់ស្ពឺ ÷ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ផ្សព្វផ្សាយ​ផែនការ ការអនុវត្តន៍​ដីកាចាប់ខ្លួន​ក្រុម​ឧទ្ទាម​ប្រឆាំង​ក្រៅច្បាប់ ពាក់ព័ន្ធ​និង​ការរៀបចំ​ផែនការ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត ក្នុង​ពិធី​នោះដែរ​មានការ​អ​ញ្ញេី​ញ​ចូលរួម​ពី​លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក​នាយរង​ផែន លោកនាយ នាយរង​ការិយា​ល័យ និង​កងកម្លាំង នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សរុប ២០៩​នាក់ ស្រី ១៨​នាក់​។

​ជា​កិច្ច​ចាប់​ផ្ដេី​ម​លោកស្នងការ បាន​ថ្លែង​ដោយ​អះអាង​យ៉ាង​ម៉ឺងម៉ាត់ នៅ​ចំពោះមុខ​កងកម្លាំង ថា អ្វី​ក៏ដោយ​អោយតែ​ជា​អំពេី​បង្កចលាចល​សង្គម ភាពវឹកវរ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ស​ង្គ​ម រាជរដ្ឋាភិបាល​ស្របច្បាប់ មានបំណង​បំផ្លាញ​សុខសន្តិភាព បង្ក​ភាព​អាណាធិបតេយ្យ​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ សមត្ថកិច្ច​ដាច់ខាត​ត្រូវតែ​ទប់ស្កាត់​និង​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។

​ការ​ថ្លែង​របស់លោក​ស្នងការ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថៃ្ង​ព្រហស្បតិ៍ ទី​៣១ ខែតុលា ឆ្នាំ​២០១៩ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ ការពារ​រក្សា​សន្ដិសុខ សណ្តាប់ធ្នាប់ និង​ការទប់ស្កាត់​អំពេី​បង្កចលាចល​ក្នុងសង្គម​​នាឱកាស​នោះ លោកស្នងការ​បានប្រកាស​ជម្រុញ​ឲ្យ​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ត្រូវ​ពង្រឹង​លេី​ហ្វឹកហាត់ ជំនាញ​បច្ចេកទេស វី​ធី​សាស្ត្រ កាយសម្បទា ក្នុងករណី​មានកា​ចាំ​បាច់​បន្ទាន់​ណា​មួយ​។

​បន្ថែម​ពី​នោះ​លោកស្នងការ​នគរបាល​ខេត្ត បានបង្ហាញ​អំពី​គោលបំណង​ក្នុង​ត្រួតពិនិត្យ​កំលាំង​សរុប​~​មធ្យោបាយ​សរុប ដើម្បី​ទ្រោល​សភាពការណ៍ និង​ដើម្បីអោយ​ប្រាកដ​កាន់តែច្បាស់​ក្នុង​កិច្ចការពារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ក្រោម​ការដឹកនាំ​ប្រកបដោយ​គត្ដិបណ្ឌិត​ដ៏​ឈ្លាសវៃ​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​តែមួយគត់ មិន​ទុក​ឱកាស​អោយ​ក្រុម​ជ្រុលនិយម​ម​កប​ង្កេី​ត​ចលនា​បដិវត្តន៍​ពណ៍ បំផ្លាញ​សន្ដិភាព​នៅ​កម្ពុជា​បាន​ដាច់ខាត​។

​ជា​ចុងក្រោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​បាន​ឧបត្ថម្ភ​ដល់​មន្ដ្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ៨៧ ប៉ុស្តិ៍​ឃុំ​.​សង្កាត់ មួយ​ប៉ុស្ដិ៍ ថវិកា​មួយ​សែន​រៀល​៕​ដោយ​៖​កូ​ឡាប​

spot_img
×