Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​រ៉ាប៊ីសាអូឌីត ផ្តល់​ប្រាក់​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​ ៣០០០ដុល្លារ ដើម្បី​សម្រួល​ជីវភាព​រស់នៅ​

​អា​រ៉ាប៊ីសាអូឌីត មាន​ផែនការ​ផ្តល់​ឲ្យ​ពលរដ្ឋ​ប្រទេស​នេះ ១៣​ពាន់​លាន​ដុល្លារ (៥០​ពាន់​លាន Riyal) ដើម្បី​សម្រួល​ជីវភាព​រស់នៅ​។ ក្នុងពេល​ស្របគ្នា​នោះ​ផលប្រយោជន៍​ចំពោះ​សមាជិក​រាជវង្ស​បាន​ត្រូវ​កាត់បន្ថយ ជា​ហេតុ​ធ្វើឲ្យ​ពួកគេ​បាតុកម្ម​ប្រឆាំង​កន្លងមក​នេះ​។​

​ដើម្បី​សម្រួល​ដល់​ចំណាយ​លើ​ជីវភាព​រស់នៅ​ដែល​កំពុង​កើនឡើង រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត បាន​ផ្តល់​ថវិការ​សម្រាប់​ពលរដ្ឋ​ខ្លួន ៥០​ពាន់​លាន Riyal ហើយ​ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud បាន​ចេញ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ថវិការ​១​ពាន់ Riyal ប្រចាំ​ខែ​សម្រាប់​បុគ្គលិករាជការ​ម្នាក់ៗ​ក្នុង​ឆ្នាំ ២០១៨​នេះ​។ មាន​បុគ្គលិក​រាជការ​ប្រមាណ 1,18000​នាក់ កំពុង​ធ្វើការ​ឲ្យ​រដ្ឋ​ការប្រទេស​នេះ​។ ពលទាហាន​ដែល​កំពុង​ប្រយុទ្ធ​នៅ​យេមែន ក៏​ត្រូវបាន​ទទួល​ប្រាក់រង្វាន់ 1.330 USD, ហើយ​ក្នុង​ករណី​មួយ​ចំនួន​រដ្ឋាភិបាល​ជា​អ្នក​ជួយ​បង់ពន្ធ VAP​។ ផែនការ​ចំណូល​ចំណាយ​របស់​មហាក្សត្រ បំណង​សម្រួល​ក្រោយ​ការបង្កើន​ពន្ធ​៥%​ថ្មីៗ​នេះ លើ​មុខ​ទំនិញ​សំខាន់ៗ ហើយ​ការបង្កើន​ពន្ធ​នោះ​សំដៅ​ដោះស្រាយ​វិបត្តិ​ថវិការ តាម​ស្មាន​មាន​ខ្ទង់​ប្រាក់​មាន​ចំនួន​ប្រមាណ ៥២​ពាន់​លាន​ដុល្លារ​។ វិធានការ​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​ថវិការ​នេះ​គឺ​រដ្ឋាភិបាល​បាន​កាត់បន្ថយ​ការផ្គត់ផ្គង់​ដល់​សមាជិក​រាជវង្ស ទន្ទឹម​នោះ​រាជ​ទីយា​ទ Mohammad bin Salman ក៏​បាន​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​តាមរយៈ​ការចាប់​ឃុំខ្លួន​អ្នកមាន​បំផុត​របស់​ប្រទេស​នេះ​ប្រមាណ​២០០​នាក់ ដែល​ទ្រព្យសម្បត្តិ​ពួកគេ​ទាំងនោះ​មាន​ប្រមាណ 8.800​លាន​ដុល្លារ​។​

​ជន​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ទាំងនោះ​នឹង​ទទួលបាន​សេរីភាព​វិញ តាមរយៈ​ការប្រគល់​សងលុយ និង​ទ្រព្យសម្បត្តិ​មក​រដ្ឋាភិបាល​៕ ចន្ទ្រា​

×