ភ្នំពេញ៖នៅរសៀលថ្ងៃទី ៥ វិច្ឆិកា ២០១៩ វេលាម៉ោង ៣និង០០ នាទី ដល់ម៉ោង៦និង០០ នាទី គណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានចុះធ្វេីរដ្ធបាលនៅអតីតស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលេី ជាលទ្ធផល ឃាត់ខ្លួនសន្តិសុខយាមនៅក្នុងស្នាក់ការបានចំនួន ១០ នាក់ ដកហូតសម្ភារ ទូរស័ព្ទ18គ្រឿង វិទ្យុទាក់ទង 3 គ្រឿង និងកុំព្យូទ័រ 10គ្រឿង ហើ៦ សម្ភារៈទាំងអស់និងមនុស្សយកទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដេីម្បីសាកសួរ ។
ទីតាំងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះធ្វើរដ្ឋបាល និងឃាត់ខ្លួនមនុស្សចំនួន១០នាក់នេះដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដោយលោក ពេជ្រ កែវមុន្នី ជាអភិបាលខណ្ឌមានជ័យ និងមានការសម្របសម្រួលដោយ លោក សុក កែវបណ្ឌិត ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ជនទាំង១០នាក់ ដែលបានឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖ ១ -លោក ទឹម សៀវ រស់នៅភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល ២-លោក ទឹម សុម៉េត ៣- លោក ថន ប៊ុនធឿន រស់នៅ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ពោធិសែនជ័យ ៤- លោក អ៊ុក ចន្តា ប្រចាំការនៅផ្ទះ សម រង្ស៉ី ៥- លោក ស្រង់ ឡាយ រស់នៅ អូបែកក្អម សង្កាត់ អូបែកក្អម ខណ្ឌ សែនសុខ។ ៦ – លោក ជួន សុផល រស់នៅផ្ទះលេខ៤អា ផ្លូវលេខ៣៦៦ ភូមិ៤ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ ៧- លោក ហុក សំអាង រស់នៅភូមិបោះពួយ ឃុំឬស្សី ស្រុក លិច កំពុងត្រាច ខេត្តកំពត។ ៨- លោក ណុក អូន រស់នៅផ្ទះលេខ១ ភូមិ២៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ៩- លោក ស៉ី តារា រស់នៅភូមិទំនប់ ស្រុកបាទី ខេត្តតាកែវ និង១០- លោក សូ តារា មានលំនៅដ្ឋានជាអ្នកយាមផ្ទះ សម រង្ស៉ី។
ក្រោយឃាត់ខ្លួនអ្នកទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរ៕ដោយ៖កូឡាប