ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្ញើសារជូន “ជនរួមជាតិជាទីស្នេហា”។
ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយដទៃទៀត។ …”
ទាំងនេះគឺជាសម្រង់នៃព្រះបន្ទូលដ៏មានតម្លៃលើសអ្វីៗទាំងអស់ នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះវររាជបិតាឯករាជ្យជាតិ។
ទូលបង្គំជា កូន ចៅ ចៅទួត ចងចាំមិនភ្លេចនូវ ព្រះមហារាជបូជនីយកិច្ចដ៏មុះមុត អង់អាច ដើម្បីទាមទារឲ្យនូវឯករាជ្យជូនជាតិមាតុភូមិកម្ពុជា ពីសំណាក់អាណានិគមបារាំង។
ព្រះអង្គលះបង់នូវព្រះកាយពលសព្វបែបយ៉ាង ដើម្បីធានានូវការទាមទារឯករាជ្យជាតិ ជូនជាតិរបស់ព្រះអង្គ។
នៅទីបំផុត ក្នុងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាទទួលបាននូវឯករាជ្យជាតិពេញលេញ ក្រោមស្នាព្រះហស្ថដ៏ឧត្តុងឧត្តុមនៃសម្តេច ”ព្រះបិតាឯករាជ្យជាតិ” ។
ក្រោយព្រឹត្តិការណ៍ដ៌វិសេសវិសាលនេះមក កម្ពុជាហៅខ្លួនឯងថា “ព្រះរាជអាណាចក្រកម្ពុជា” នេះជាការឈានដល់យុគមាស នៃប្រទេសកម្ពុជា ដោយព្រះរាជដឹកនាំនៃអង្គសម្តេចព្រះបិតា៕