Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ស្នើឲ្យបងប្អូនកំពុង​ពួន​លាក់​ខ្លួ​ននៅភ្នំ​ក្រ​វ៉ាញ និងនៅតាមកន្លែង​ដ​​ទៃ​ៗទៀ​ត ចេញមករ​សា​រភាព និងទទួលទានអំបុករួមគ្នា

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៨ខែវិច្ឆិកានេះ សូម​អញ្ជើញ​បងប្អូនប្រជាពលរដ្ឋចូលរួមហូ​ប​អំបុកថ្ងៃទី ៩វិច្ឆិកា ២០១៩ ទាំងអស់គ្នា ហើយសម្តេច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំង​ប្រ​ទេស ព្រមទាំងបងប្អូនដែលកំពុងពួនលាក់​ខ្លួ​ននៅភ្នំ​ក្រ​វ៉ាញ និងនៅតាមកន្លែងដ​ទៃ​ៗទៀ​ត សូមចេញមករ​សា​រភាព កុំមានការ​ភ័​យខ្លាច ចូលរួមសប្បាយរីករាយជាមួ​យ​ក្រុមគ្រួ​សា​រ នៅក្នុងថ្ងៃបុណ្យឯករាជ្យ​ជា​តិ ​៩វិច្ឆិកា ស្អែកនេះ និងនៅក្នុងព្រះរាជពិធីបុណ្យ​អំ​ទូក​ អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

សម្តេចតេជោ បានថ្លែងថា នៅក្នុងពិធីប្រកាសផ្សព្វផ្សា​យឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ​អ​ភិវ​ឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីម្សិល​ថ្ងៃទី ៧ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​បាន​អំពា​វនាវដល់បងប្អូនប្រជាពល​រ​ដ្ឋទូ​ទាំងប្រ​ទេស ព្រមទាំងបងប្អូនដែលកំពុងពួ​ន​លាក់ខ្លួ​ននៅ​ភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗ​ទៀ​ត​ សូមចេញមករសារ​ភា​ព កុំមានការ​ភ័​យខ្លាច ចូលរួមសប្បាយរីករាយជាមួ​យ​ក្រុមគ្រួ​សារ​នៅក្នុង​ថ្ងៃ​បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ស្អែកនេះ និងនៅក្នុងព្រះរាជពិធីបុ​ណ្យ​អំ​ទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា មានតែបុគ្គល(៩) នាក់ប៉ុណ្ណោះ ដែលមានសាលដីការតុលាការកំ​ពុ​ងស្វែង​រក​ចា​ប់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុ​ជា​ ដឹកនាំដោយ សម្តេចតេជោនាយករដ្ឋ​ម​ន្រ្តី សូមធានានូវសុវត្ថិភាពចំពោះបង​ប្អូ​ន​ប្រជាព​លរដ្ឋ ព្រមទាំងភ្ញៀវជាតិ​ ​និងអន្តរជាតិដែលមក​ទេ​សច​រណ៍​ក​ម្សាន្តស​ប្បាយនៅ​ក្នុង​ប្រទេស គឺមិនឲ្យមានការភ័យខ្លាចអ្វី​ឡើ​យ​។

សូមអញ្ជើញប​ងប្អូ​ន​និងកូនក្មួ​យចូ​លរួម​សប្បាយ​រីក​រាយ​ក្នុងថ្ងៃ ៩ វិច្ឆិកា នៃទិវាបុណ្យឯករាជាតិ​ ​ជាមួយនឹងកម្មវិធីហូ​ប​អំបូ​ក ទូទាំងប្រ​ទេស (អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ) ដែលនឹងបន្តរហូតដល់ថ្ងៃ​ទី​ ១០-១២ វិច្ឆិកា នៃព្រះរាជពិធីបុណ​អុំ​ទូក​ អកអំបុក លយប្រទីប និង សំពះព្រះខែ ខាងមុនេះ៕ដោយ៖កូឡាប

spot_img
×