ភ្នំពេញ៖ មន្ត្រីយោធាផ្កាយ១បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រ ដែលពាក់ស្លាកលេខខេមរភូមិន្ទ បុកឡើងទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរថយន្តកល់ជាប់និងទ្រូងផ្លូវរងការចខាត កាលពីវេលាម៉ោង ១០យប់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា គេបានឃើញរថយន្តមួយគ្រឿងដែលពាក់ស្លាកលេខខេមរភូមិន្ទ២-៨១០៥ ដែលបើកដោយមន្ត្រីយោធាម្នាក់ក្នុងស្ថានភាពស្រវឹង ក៏បានរ៉េចង្កូតជ្រុលបុកទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរថយន្តកល់គងជាប់និងទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខហូរប្រេងពេញផ្លូវ ។ ចំណែកម្ចាស់រថយន្តឡង់គ្រីស័សេរីទំនើបនោះ បានរត់ចូលរថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង ។
ក្នុងហេតុការណ៍នេះមិនបានបង្កអោយអ្នកដំណើរដទៃទៀតរងរបួសនោះទេ ហើយសមត្ថកិច្ចបានរកឃើញស្រាបៀរជាច្រើនកំប៉ុងក្នុងរថយន្តនោះផងដែរ ។
ក្រោយពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះសមត្ថកិច្ចផ្នែកចរាចរណ៍ បានមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ