Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ យាង​ទត​ការ​ប្រណាំងទូក​បណ្តែតប្រទីប អុច​កាំជ្រួច និង​ប្រទាន​រង្វាន់ ថ្ងៃ​ចុងក្រោយ​

​ភ្នំពេញ​៖ ​នៅ​រាត្រី​បញ្ចប់ នៃ​ព្រះ​រាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែរ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទត​ការ​ប្រណាំងទូក​បណ្តែតប្រទីប អុច​កាំជ្រួច និង​ប្រទាន​រង្វាន់​ដល់​កីឡាករ​អុំទូក​នៅ​ថ្ងៃ​ចុងក្រោយ​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៩​នេះ​។

​នៅ​ថ្ងៃ​ចុងបញ្ចប់​នេះ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ព្រះអង្គ​ក៏បាន​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ប្រទាន​រង្វាន់​ដល់​ដល់​កីឡាករ​អុំទូក​ដែល​ទទួលបាន​ជ័យ​ជំ​នៈ​ក្នុងការ​ប្រណាំងទូក​អស់​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​។ ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃនេះ គឺ​បាន​ទាក់ទាញ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​ច្រេ​ី​ន​កុះករ​។

​ទន្ទឹមនឹង​នេះដែរ គឺ​បានបង្ហាញ​អោយ​កូនចៅ​ខ្មែរ​យើង និង​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​ឃើញ និង​បាន​ស្គាល់​នូវ​វប្ប​ធ​ម៍ ទំនៀមទម្លាប់​នៃ​ពិធីបុណ្យ​ប្រពៃណី​ដ៏​ថ្លៃថ្លា​បំផុត​របស់​ជាតិ​យើង​ផងដែរ​។

​សូម​អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​នៅក្នុង​ប្រទេស និង​អរគុណ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ដែល​បាន​ចូលរួម​ពង្រឹង​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​ប្រជាពលរដ្ឋ និង​ទេសចរណ៍​បរទេស​មាន​ឱកាស​បាន​សប្បាយរីករាយ​នៅក្នុង​ពិធីបុណ្យ​ដ៏​មហោឡា​ប្ញ​ក្ស​នេះ​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កម្សាន្ត​ដោយ​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​៣​ថ្ងៃនេះ និង​ចូលរួម​ថែរក្សា អនាម័យ បរិស្ថាន ដោយ​រក្សា និង​ទុកដាក់​សំរាម​នៅក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​កា​ចោល​សំរាម​ពាសវាល​ពាសកាល​ដែល​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​នៅក្នុង​ទីក្រុង​៕​ ដោយ ៖ កូឡាប

×