Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តព្រះសីហនុ នឹងក្លាយជាអ្នកទ្រទ្រង់កំ​ណើ​នសេ​ដ្ឋកិច្ចរបស់​ប្រ​ទេស​កម្ពុ​ជា

spot_img

ខេត្តព្រះសីហនុ ៖ នៅក្នុងពិធីជួបសំណេះសំណាលជា​មួ​យប្រ​ជាព​លរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្រុក​ព្រៃន​ប់ ខេត្តព្រះសីហនុ​ ​នាព្រឹក​ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​និ​ងជាប្រធានក្រុមការងារថ្នាក់​ជា​តិ ចុះចុះជួយមូលដ្ឋា​ន​ខេត្ត​ព្រះសី​ហនុ បានលើកឡើង​ថា​ ខេត្តព្រះ​សីហ​នុ នឹងក្លាយជាអ្នកទ្រទ្រង់កំណើនសេ​ដ្ឋ​កិច្ច​រប​ស់ប្រទេ​សកម្ពុ​ជា ដោយបានសង្កត់ធ្ងន់ថា៖​”ការអភិវឌ្ឍន៍ថ្មីៗ បានកំពុងចាប់​ផ្តើ​មយ៉ាង​សក​ម្ម សម្រាប់ធ្វើឱ្យខេត្តព្រះសី​ហ​នុ ឈានទៅដឹកនាំសេដ្ឋកិច្ចនៃប្រ​ទេ​សកម្ពុ​ជានៅពេ​លខា​ងមុខ”។

លោកសាយ សំអាល់ បានបញ្ជាក់ថា ប្រទេសមានសុខសន្តិភាពពេញលេញ​ ​និង​មានកំ​ណើន​សេដ្ឋកិ​ច្ចជា​ប្រចាំ ហើយប្រជាពលរដ្ឋបាន​ប្រែ​ក្លាយ​ជីវភា​ព ពីការរស់នៅតាមជនបទ​ម​កធ្វើកា​រជា​បុ​គ្គលិក កម្មករ និយោជក ហើយបាននិ​ងកំ​ពុង​អភិ​វឌ្ឍជីវភាពបន្ថែមទៀត​ ទៅជាអ្នកធ្វើការ​ងា​រ និងគ្រប់គ្រងវិស័យសេវាក​ម្ម​យ៉ាង​សំខាន់ នៅក្នុង​ប្រទេស​កម្ពុ​ជា។ ម្យ៉ាងវិញទៀតកម្ពុជា ​បា​នកំណត់ទស្សនវិស័យយ៉ាងច្បាស់លា​ស់​ ប្រែក្លាយជាប្រទេសមានចំ​ណូ​ល មធ្យមកម្រិតខ្ព​ស់​ឆ្នាំ២​០៣០ និងជាប្រទេសចំណូ​ល​កម្រិ​តខ្ពស់នៅ​ឆ្នាំ២​០​៥០។

នៅក្នុងផែនការយុទ្ធសាស្រ្ត លោក សាយ សំអាល់ បានឱ្យដឹងថា ខេត្តព្រះសីហនុកំពុងអភិវឌ្ឍហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ផ្លូវថ្ន​ល់ ដែលក្នុងនោះកម្រោងស្ដារ​ផ្លូ​វ៣​៤ខ្សែ ចំណាយទឹកប្រាក់ប្រមាណ៣០០ ​លានដុល្លារ និងសម្ពោធបើកការដ្ឋាននៅ​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩​ ស្អែ​កនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ព​ស់​ សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​ក​ម្ពុជា។​ លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ ពីផែនការគ្រប់គ្រងសេវាអនាម័យ បរិស្ថាន ដើម្បីលើកកម្ពស់សោ​ភ័​ណភាព​ក្រុងព្រះ​សីហ​នុ ជាមួយនឹងការព​ង្រឹ​ង និងពង្រីកប្រព័ន្ធ​គ្រ​ប់គ្រ​ងទឹកស្អា​ត​ ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋ​ទ​ទួល​បានទឹ​កស្អាត​ប្រើប្រាស់គ្រ​ប់​គ្រាន់ ស្របទៅតាមការរីកចម្រើ​ននៃទីក្រុ​ងនាពេ​លប​ច្ចុប្បន្ន និងទៅអនាគត។

លើសពីនេះ​ លោក ក៏បានលើកទឹកចិត្តឱ្យប្រ​ជា​ពលរដ្ឋ នៅតាមមូលដ្ឋានបង្កើនកា​រ​ការចិ​ញ្ចឹមស​ត្វ ​ដើម្បីផ្គត់ផ្គង់លើទីផ្សារម្ហូបអា​ហា​រ ប​ន្ថែម​ទៅលើផ​លនេ​សាទស​មុ​ទ្រ ដែលទទួលបានសម្រា​ប់​បម្រើ​ឲ្យសេដ្ឋ​កិច្ច​ជាតិ ។ ជាចុងក្រោយ លោក សាយ សំអាល់ បានលើកទឹកចិ​ត្ត​បន្ថែ​មទៀ​ត ដល់អាជ្ញាធរ​មូ​ល​ដ្ឋាន និងប្រជាពលរ​ដ្ឋ​ទាំង​អ​ស់ រក្សាការពា​រ​សន្តិ​ភាព និងបង្កើនការ​វិ​និយោ​គ ទៅលើអនាគតរបស់ខ្លួន​ឯ​ងផ​ងដែ​រ។

ក្រោយបញ្ចប់​កិច្ច​ប្រជុំ​លោក រដ្ឋមន្ត្រីក៏បានចុះត្រួតពិ​និ​ត្យ និងសំណេះសំណាលជាមួយបងប្អូ​ន​អាជី​វករ នៅក្នុង​ផ្សារវា​ល​រេញ ស្រុកព្រៃនប់ ដើម្បី​ស្វែង​យល់​ប​ន្ថែម​ទៀត ពីកា​ររី​មច​ម្រើនលើផ្នែកជីវភាពរបស់ប្រជាជ​ន​នៅតា​មមូ​លដ្ឋាន ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×