Wednesday, February 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រ​សួ​ងការបរទេស ថ្កោលទោ​ស​​​ចំពោះវិ​ទ្យុអា​ស៊ី​សេរី​ ​ដែលមាន​ចេ​តនាផ្សា​យព័ត៌​​មា​​នមិ​ន​​ពិត អំ​ពីរបាយការ​ណ៍​របស់​គណៈ​​ក​ម្ម​ការ​អឺ​រ៉ុប

spot_img

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រ​សួ​ងការបរទេស និងសហប្រតិបត្តិការអន្តរ​ជា​តិ ពាក់ព័ន្ធនឹងវិទ្យុអាស៊ី​សេ​រី ដែលមានចេត​នា​ផ្សាយព័​ត៌មា​នមិ​នពិត ក្នុងគោលបំណងបំភាន់សាធារណ​ជ​ន អំ​ពីរបាយការណ៍របស់គណៈ​ក​ម្មការ​អឺរ៉ុប។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរ​ទេ​ស និងសហប្រតិបត្តិកា​រ​អន្តរជាតិ នៅថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់ថា អនុលោមតាមនីតិវិធី គណៈកម្មការអឺរ៉ុបបានប​ញ្ជូ​នមក​រាជរ​ដ្ឋាភិបា​លក​ម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវរបាយការណ៍បឋ​ម​រប​ស់ខ្លួន អំពីការវាយតម្លៃពាក់ព័ន្ធ​នឹ​ងប្រព័​ន្ធអនុ​គ្រោះព​ន្ធពាណិជ្ជក​ម្ម គ្រប់មុខទំនិញលើក​លែ​ងសព្វា​វុធ-EBA” ដែលរាជរដ្ឋាភិបាលក​ម្ពុ​ជានឹង​ត្រូវផ្តល់​យោបល់​ទៅ​
លើរបាយការណ៍នេះក្នុងអំឡុ​ងពេលមួ​យខែ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងធ្វើការពិ​និត្យ​របា​យកា​រណ៍នេះ​ទាំងមូល ​ហើយនឹងផ្តល់ការ​ឆ្លើ​យត​បសមស្របមួយ​តា​មពេ​លវេ​លាកំ​ណត់ ដែលនឹងឆ្លុះបញ្ចាំងពី
​បច្ចុប្ប​ន្នភាពនៃ​ការវិ​វ​ត្តថ្មីៗ នៅក្នុងវិស័យដែលជាការព្រួយបា​រ​ម្ភរ​បស់គណៈកម្មការអឺរ៉ុប។​ ​តាមការរំពឹ​ង​ទុក
គណៈកម្មការ​អឺរ៉ុ​ប នឹងធ្វើសេចក្តីសម្រេចនៅខែ​កុ​ម្ភៈ​ ឆ្នាំ២០២០ ខាងមុខ ថាតើនឹងត្រូវដកប្រ​ព័​ន្ធ
អនុ​គ្រោះពន្ធ​ពាណិជ្ជ​កម្ម ឬយ៉ាងណា។​

ដោយអនុ​លោមតា​មការប្រតិបត្តិតាមផ្លូវ​កា​រទូត និងលក្ខខណ្ឌនានា​របស់​គណៈកម្មការអឺ​រ៉ុ​បរបាយកា​រ​ណ៍នេះ ត្រូវបានចាត់ទុកជាឯ​ក​សារ​ស​ម្ងាត់។ រាជរដ្ឋាភិបាលកម្ពុ​ជា​មាន​ការ​សោកស្តាយ និងថ្កោលទោស​​ចំពោះវិទ្យុអាស៊ីសេរី​ ​ដែលមានចេតនាផ្សាយព័ត៌​មា​នមិន​ពិត ក្នុងគោលបំណង​បំ​ភាន់សាធារណជនអំពី​រ​បាយការ​ណ៍រប​ស់គណៈ​ក​ម្មការអឺរ៉ុប។ យោងទៅលើពាក្យពេច​ន៍​ និងកថាខ័ណ្ឌ ដែលបានដកស្រង់​យក​មកផ្សព្វផ្សាយដោយយកចេញពី​រ​បាយ​ការ​ណ៍នេះ មិនត្រឹមត្រូវតាមខ្លឹ​ម​សារ​ដើមឡើ​យ។

Advertisements

ព័ត៌មានមិ​នពិ​តដូ​ចនេះ បានបង្កើតនូវក្តីបា​រម្ភ​មិនគួរមានដែលពាក់ព័ន្ធ​ដ​ល់ក​ម្មកររា​ប់ម៉ឺ​ន​នាក់ធ្វើឱ្យ​សាធារ​ណជនភាន់ច្រឡំ និងធ្វើឱ្យអាប់ឱនដល់កេរ្តិ៍​ឈ្មោះ​មន្ត្រី​រាជ​រដ្ឋាភិ​បា​ល ដែលវិទ្យុអាស៊ី​សេ​រីអះអាងថាបា​ន​ធ្វើឱ្យ​បែកធ្លា​យឯ​កសារ។ ម្យ៉ាងវិញទៀត​ ​សកម្មភាពរបស់វិទ្យុអា​ស៊ី​សេរី​បញ្ជាក់​យ៉ា​ងច្បាស់ថា វិ​ទ្យុ​នេះមិ​នមែនជាប្រភពព័ត៌​មា​នដែ​លគួរ​ឱ្យទុក​ចិ​ត្តបាន ប៉ុន្តែគ្រាន់តែជាស្ថានីយ៍ឃោស​នា​មួ​យដែល​បម្រើដល់ក្រុមនយោបាយមួយប៉ុ​ណ្ណោះ​។

វិទ្យុអាស៊ីសេរី (RFA Khmer) ដែលបានផ្សាយព័ត៌មានលើផេកហ្វេសប៊ុក កាលពីថ្ងៃទី១៤វិច្ឆិកាថា របាយការណ៍​វាយ​តម្លៃ ​ជោគ​វាសនា​​ប្រ​ព័ន្ធ​​អនុ​គ្រោះ​ពន្ធ​ ឬ ​EBA សម្រាប់​ក​ម្ពុ​ជា​ ដែល​សហភាព​​អឺ​រ៉ុប​បញ្ជូន​ទៅ​ចំពោះ​តែ​​រ​ដ្ឋាភិ​បាល​កម្ពុជា​ គ្មាន​​ភាគី​​ទី​​បី​​ណា​ដឹង​នោះ​ ឥឡូវ​នេះ​បាន​បែក​​​ធ្លាយ​​ហើយ​​។​
តើ​របាយការណ៍​ដែល​មក​​​ទល់​​នឹង​​ពេល​នេះ ត្រូវ​គេ​រក្សា​ជា​​ស​ម្ងាត់​នេះ​ មាន​ខ្លឹមសារ​បែប​ណា​​?​៕ ដោយ៖កូឡាប

spot_img
×