Monday, March 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​ប្រទេស​ចំនួន ​៨ ​បាន​ជួប​ជាមួយ​លោក កឹម សុខា​

spot_img

​ភ្នំពេញ​៖ ​ក្នុង​សប្តាហ៍​នេះ​មាន​តំណាង​ប្រទេស​ចំនួន​៨​បាន​ជួប​ជាមួយ​លោក កឹម សុខា ហើយ​សប្តាហ៍​បន្ទាប់​នឹងមាន​តំណាង​ប្រទេស​ផ្សេងៗ​ទៀត​បាន​ណាត់ជួប​លោក​បន្តទៀត​។

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​១៥​វិច្ឆិកា​នេះ​ថា ៖ ​លោក កឹម សុខា មានប្រសាសន៍ថាៈ​«​ទំនាក់ទំនង​អន្តរជាតិ ដើម្បី​ជាតិ​ខ្ញុំ​» គឺ​ដើម្បី​ផលប្រយោជន៍​ប្រទេស​កម្ពុ​ជា​និង​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ឯកអគ្គរដ្ឋទូត​-​ឯកអគ្គរាជទូត ដែលជា​តំណាង​ផ្លូវការ​នៃ​បណ្តា​ប្រទេស​មហាអំណាច ប្រទេស​ប្រជាធិបតេយ្យ​(​សាធារណរដ្ឋ​បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី សហភាព​អឺរ៉ុប (​តំណាង​ឲ្យ​២៨​ប្រទេស​) រាជាណាចក្រ​ជប៉ុន ចក្រភព​អង់គ្លេស និង ស្វី​ស​)​ជា​បន្តបន្ទាប់​បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ លោក កឹម សុខា នៅ​គេហដ្ឋាន​របស់លោក ដោយ​តំណាង​ប្រទេស​ទាំងនោះ​ចាត់ទុក​លោក​និង​ជួប​លោក​ក្នុងនាម​លោក​ជា​មេ​ដឹក​ប្រឆាំង​ពិតប្រាកដ​នៅ​កម្ពុជា​(Cambodia opposition leader)​។

​លោក​បន្តថា “​នៅក្នុង​សប្តាហ៍​នេះ ខ្ញុំ​បានទទួល​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​និង​រដ្ឋទូត​តំណាង​ឲ្យ​ប្រទេស​៨ (​បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន ចក្រភព​អង់គ្លេស ស្វី​ស​) និង​សហភាព​អឺរ៉ុប​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​ប្រទេស​ដែលជា​មិត្ត​របស់​កម្ពុជា​តែង​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​និង​លទ្ធិប្រជាធិបតេយ្យ​។ ហើយ​ខ្ញុំ​សង្ឃឹមថា តទៅ​ថ្ងៃមុខ​កម្ពុជា​នឹង​ដើរ​ទៅរក​ផ្លូវ​ផ្សះផ្សា​ជាតិ​ដែល​នាំមក​នូវ​អភិវឌ្ឍន៍ យុត្តិធម៌​និង​សេរីភាព​ពេញលេញ​ដល់​ខ្មែរ​គ្រប់​និន្នាកា និង​លើកកម្ពស់​មុខមាត់​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ​”៕ ដោយ​៖​កូ​ឡាប​

spot_img
×