Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋា​នន​គរបា​លទូទាំ​ងរា​ជធា​នី ខេត្ត លើកទឹកចិត្ត ចំពោះការផ្តល់ព័ត៌មាន ឈានទៅស្វែងរកចាប់ខ្លួន​ក្រុ​មឧក្រិ​​​ដ្ឋ​​ជន ១៨​​នា​ក់ ​

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលទូទាំងរា​ជ​ធានី​ ខេត្ត បានប្រកាសព័ត៌មានស្វែ​ង​រក​ចាប់ខ្លួ​នក្រុ​មឧ​ក្រិ​​ដ្ឋ​ជន ១៨នាក់ ជាមេខ្លោងជាប់​ពា​ក់ព័​​ន្ធក្នុងការរៀបចំផែ​ន​ការ​ធ្វើរ​ដ្ឋ​ប្រហារ ​ផ្ដួលរំលំរាជរដ្ឋាភិបាលស្រប​ច្បា​ប់​​នៅ​​កម្ពុជា។

​ ស្នងការដ្ឋាន​នគ​រ​បា​ល​​ខេ​ត្តកំពង់ស្ពឺ​ សូម​ប្រកាស​ព័ត៌មាន​ទាក់ទ​ង​​នឹង​​ការ​​ចា​ប់ខ្លួន​/​ស្វែងរក​ចាប់ខ្លួន​​ក្រុ​ម​ឧ​ក្រិដ្ឋជ​ន​ ១៨​នាក់​ ជា​មេ​ខ្លោ​ង​ជា​ប់​ពាក់ព័ន្ធ​ក្នុង​ផែនការ​​ធ្វើ​​រ​ដ្ឋ​ប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បា​ប់​​នៅ​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​​​ឧក្រិ​ដ្ឋជន​ សម​ រ​ង្ស៊ី​ ដែល​កំពុង​តែ​ជាប់​ក្នុ​ង​​សំណុំ​រឿង​ជា​​ច្រើ​ន​​នៅ​តុលាការ​ និង​មាន​សាលក្រ​ម​​ចូល​​​ស្ថា​​រ​ព​ ដែល​ត្រូវ​ផ្ដន្ទាទោស​​​ដា​ក់​​ពន្ធ​នាគារ​ ប៉ុន្ដែ​ទណ្ឌិត​រូប​​​នេះ​​បាន​គេចខ្លួន​រហូត​ និង​បាន​​កំ​ពុង​​ដឹ​កនាំ​​រៀ​បចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​​​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បា​ប់​​​នៅ​​ក​ម្ពុជា​ រួម​ជាមួយ​ គូកន​ដែល​​កំ​ពុង​តែ​រស់នៅ​ជ្រកកោ​ន​​គេ​ចខ្លួ​ន ​នៅ​ប្រទេស​ជិតខាង​​ក​ម្ពុជា ​និង​បណ្ដា​​ប្រ​ទេស​​មួយ​​ចំនួ​ន​​ទៀត​។​​ ក្រៅពីស្នងការដ្ឋាន​ន​គ​របាល​​ខេត្ត​កំព​ង់ស្ពឺ​ ក៏មានស្នងការដ្ឋាននគ​រ​បាលទូ​ទាំងរា​ជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក៏ប្រ​កា​សចាប់ខ្លួនក្រុមឧក្រិដ្ឋជនទាំ​ង​១៨​នាក់នោះ​ ​ដែលកំពុងរត់គេចខ្លួ​ន​នៅក្រៅ​ប្រទេ​ស​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ ជួយ​ផ្តល់​ព័ត៌មាន​មក​កម្លាំង​នគរបាល​មាន​ស​ម​ត្ថកិ​ច្ច​ដែ​ល​នៅ​​ជិត​ ឬ​មក​កាន់​ស្នងការដ្ឋាន​ន​គ​របាល​​ខេត្ត​កំ​ពង់ស្ពឺ​ តាម​រយៈ​​លេខ​​ទូរស័ព្ទ​ រក្សា​ការ​សម្ងាត់​បំផុត​ 071​ 5111115​ /​ 012​ 720​ 777​ និង​មានការ​លើកទឹកចិត្ត​ ​ចំពោះ​កា​រ​ផ្ត​ល់​​ព័​ត៌​មាន​ អំពី​ក្រុម​ឧក្រិដ្ឋជន​ចំណោម​​​ជន​​ទាំ​ង​ ១៨​នាក់​ អំពី​ទីតាំង​ឈាន​ដល់​ការ​​​ចាប់​ខ្លួន​​ ​៕ដោយ៖កូឡាប​​​​​​

×