Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈពេល​តំបន់​ខ្លះ​លើ​ពិភពលោក កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​សីតុណ្ហភាព​នោះ នៅ​អូស្ត្រាលី​វិញ​ក្តៅហែង កំពុង​អង្រួន​ហ្វូង​ជ្រឹង​ធ្លាក់​ងាប់​ពេញ​ព្រៃ​

spot_img

​សត្វ​ជ្រឹង​ធំៗ​រាប់​ពាន់​ក្បាល បាន​ងាប់​ធ្លាក់ចុះ​ពាសពេញ​ព្រៃ អាស្រ័យ​ដោយ​អាកាសធាតុ​ដ៏​សែន​ក្តៅ កំពុង “​រាតត្បាត​” នៅ​ភាគ​ខាងលិច​ទីក្រុង​ស៊ីដ​នី​។​

​ក្នុងពេល​ដែល​អាមេរិក​កំពុង​ប្រឈមមុខ​នឹង​ការ​ត្រជាក់​បំផុត ពុំ​ធ្លាប់​មាន​រាប់​ទសវត្សរ៍​មក​ហើយ​នោះ អូស្ត្រាលី​វិញ​បែរ​ជា​សីតុណ្ហភាព​ក្តៅ​ចង់​ឆេះ​។ ជាក់ស្តែង​ជ្រឹង​ធំៗ​រាប់​ពាន់​ក្បាល ស្ថិតនៅ Campbelltowm បាន​ងាប់​ព្រោះ​ទ្រាំទ្រ​ពុំ​បាន​នូវ​ការកើនឡើង​កំដៅ​។ ជ្រឹង​ខ្លះ​បាន​ងាប់​ព្យួរ​តែលតោល​នៅលើ​ដើមឈើ​។​

​ទោះបីជា​ក្រុម​អ្នកស្ម័គ្រចិត្ត​បាន​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាងណាក្តី ក៏​ពុំ​អាច​ទប់ស្កាត់​ការ​ងាប់​របស់​ពួក​ជ្រឹង​ទាំងនោះ​បាន​ឡើយ ហើយ​ប្រសិន​ស្ថានការណ៍​នេះ​បន្ត​កើតមាន​នោះ​ចំនួន​ជ្រឹង​នឹង​កើនឡើង​សន្ធឹកសន្ធាប់​។​

​កូន​ជ្រឹង​តូចៗ​ដែល​ទើប​កើត កំពុង​រង​ការបាត់បង់​កម្តៅ ហើយ​ក្រុម​សង្គ្រោះ​បាន​យក​សារធាតុ​ម្យ៉ាង​មក​លាប​លើ​ស្បែក​ពួកវា បញ្ចៀស​ឲ្យ​រួច​ពី​ការងា​ប់រាប់​ម៉ឺន​ក្បាល​។​

​រូបភាព​គួរ​ឲ្យ​អាណោច​ធ័ម​ត្រូវ​បាន​ចែករំលែ​កពាស​ពេញ​បណ្តាញ​សង្គម ចំពោះ​ការអំពាវនាវ​ប្រឆាំងនឹង​ការប្រែប្រួល​ធាតុអាកាស​។​

spot_img
×