Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ស្ថាបនិក (ICAPP) ៖ កម្ពុជា​មា​មាន​សុខសន្តិភាព និង​មានការ​រីកចម្រើន និង​ជា​ប្រទេស​គំរូ​មួយ ដែល មានការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ

​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​១៩​វិច្ឆិកា​នេះ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Jose de Venecia ប្រធាន​ស្ថាបនិក​សន្និសីទ​អន្តរជាតិ នៃ​គណបក្សនយោបាយ​អាស៊ី (ICAPP) ។​

​លោក​Jose de Venecia បាន​ថ្លែង កោតសរសើរ ចំពោះ​ការដឹកនាំ របស់​សម្ដេច​តេ​ជោ ដែល​បានធ្វើ​ឲ្យ​កម្ពុជា មានការ​អភិវឌ្ឍន៍​រីកចម្រើន យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ​។ ជាមួយគ្នានេះ លោក ក៏បាន​កោតសរសើរ សម្តេច​តេ​ជោ​ដែល​ដឹកនាំ​កម្ពុជា ឲ្យ​មាន​សុខសន្តិភាព និង​មានការ​រីកចម្រើន ធ្វើ​ឲ្យ​កម្ពុជា ជា​ប្រទេស​គំរូ​មួយ ដែលមាន​សុខសន្តិភាព មានការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ឯកភាព​ទឹកដី មាន​រដ្ឋា​បាល​តែមួយ កងកម្លាំងប្រដាប់អាវុធ​តែមួយ និង​ក្រោម​ម្លប់​ព្រះមហាក្សត្រ​តែមួយ ហើយ​ប្រតិភូ​ទាំងអស់ បានចាត់ទុក​សម្ដេច ជា​វីរៈជន​គំរូ​មួយ ចំពោះ​ការដឹក​នាំនៅ​កម្ពុជា​។​

​លោក​Jose de Venecia បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ដែរ​ថា នៅក្នុង​ខែវិច្ឆិកា ឆ្នាំក្រោយ នឹង​មានការ​ប្រារព្ធ​ខួប​២០​ឆ្នាំ របស់ ICAPP ក្នុងន័យនេះ លោក​បាន​អញ្ជើញសម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែលជា​ស្ថាបនិក នៃ​ការបង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ថ្លែង​សន្ទរកថា ដែល​ធ្វើឡើង នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សន្យាថា នឹង​អញ្ជើញ​ទៅ​ចូលរួម ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​នេះ ដើម្បី​ចូលរួម ថ្លែង​សន្ទរកថា​គន្លឹះ​មួយ បង្ហាញ​អំពី​បទពិសោធន៍ ក្នុងការ​ដឹកនាំ​ប្រទេស​ពី​សង្គ្រាម​ហែកហួរ ពី​ប្រទេស​ខ្ទេចខ្ទាំ ដល់​កម្រិត​សូន្យ មកជា​ប្រទេស​មាន​សុខសន្តិភាព មានការ​រីកចម្រើន លើ​គ្រប់​វិស័យ​នាពេល​សព្វថ្ងៃ​៕​ដោយ​៖​កូ​ឡាប​

×