ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមហុងកុង០ទល់២ នាយបើថ្ងៃទី១៩វិច្ឆិកា ក្នុងជំនួបទី៥ សម្រាប់ពូល C វគ្គជម្រុះជុំទី២ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី(2022 FIFA World Cup Qualification-AFC) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី(2023 AFC Asian Cup Qualificayion) ។
ការប្រកួតដែលចាប់ផ្ដើមឡើងដោយក្រុមទាំ២ហាក់ដូចជាមានឱកាសទៅវិញទៅមកដូចគ្នានោះ ស្រាប់តែនៅនាទី២១ក្រុមហុងកុងមានឱកាសរកបានមួយគ្រាប់ដោយកីឡាករ James Stephen Gee Ha ។ការនាំមុខមួយគ្រាប់មុននេះបានរក្សា ទុករហូតចប់តង់ទី១ ។
មកដល់តង់ទី២កម្ពុជាបានបាត់បង់កីឡាករមួយរូបគឺកីឡាករសឿយវិសាល ដែលបង្កកំហុសរហូតបានទទួលកាតលឿង ចំនួន២មកនោះ។ ការបាត់បង់កីឡាករមួយរូបបែបនេះ ធ្វើឲ្យក្រុមកម្ពុជាហាក់ដូចជាទន់ ហើយក្រុមហុងកុង បានបង្កើនការគាបសង្កត់កាន់តែខ្លាំង ។
៧នាទីទៀតចប់ការប្រកួតគឺនាទី៨៣ កីឡាករRoberti Junior រប់ហុងកុងបានទាត់បាល់បញ្ចូលទីរបស់ក្រុមកម្ពុជាបន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់ចុងក្រោយធ្វើឲ្យកម្ពុជាចាញ់ក្រុមម្ចាស់ផ្ទះ ០ ទល់២ បន្ទាប់ជំនួបក្នុងជើងទី១ លទ្ធផលស្មើគ្នា១ទល់១នោះ ៕ ដោយ៖កូឡាប