Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ចាត់ទុក សម្តេច​តេ​ជោ ជា​មេដឹកនាំ​ដ៏​អស្ចារ្យ ធ្វើឱ្យ​ប្រទេសមួយ​នេះ មានការ​រីកចម្រើន​ជឿនលឿន​ទៅមុខ​យ៉ាងខ្លាំង​

​ភ្នំពេញ​៖ ​លោក អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន បានចាត់ទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​មេដឹកនាំ​ដ៏​អស្ចារ្យ ដែល​បានធ្វើឱ្យ​ប្រទេសមួយ​នេះ មានការ​រីកចម្រើន​ជឿនលឿន​ទៅមុខ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ។​

​នៅ​ថ្ងៃទី​២០ វិច្ឆិកា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Syed Yusurf Raza Gilani អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​។​

​លោក​អតីត​នាយករដ្ឋមន្ត្រី បាន​អរគុណ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​អនុញាតិ​ឱ្យ​ឯកឧត្តម និង គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួ​សម ព្រមទាំង​បាន​អញ្ជើញ លោក និង​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំ​ពុល​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២​នេះ​។ វត្តមាន​របស់​ឯកឧត្តម បាន​ចូលរួមចំណែក​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ប៉ា​គី​ស្ថាន និង​កម្ពុជា ។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​នេះ គឺជា​ជោគជ័យ​រួម​របស់​យើងទាំងអស់គ្នា ហើយ​អ្វីដែល​សំខាន់​នេះ គឺ​យើង​នឹង​ប្រែក្លាយ​វេទិកា​នេះ ឲ្យ​ទៅជា​វេទិកា​នៃ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​ដែល​ចូលរួម​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្លាប់បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​១ នៅ​ប្រទេស​នេ​ប៉ាល់ កាលពី​ឆ្នាំ​២០១៨ កន្លងទៅនេះ ហើយ​កិច្ចប្រជុំ​នៅ​ប្រទេស​កម្ពុជា ជា​លើក​ទី​២ និង​កិច្ចប្រជុំ​កំពូល​លើក​ទី ៣ នៅ​ឆ្នាំក្រោយ គឺ​គ្រោង​ធ្វើ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ឆ្នាំ​២០២០​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ផងដែរ​ថា នៅ​ឆ្នាំនេះ កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​កម្ពុជា គឺមាន​អ្នកចូលរួម​យ៉ាងច្រើន​ពី​បណ្ដា​ប្រទេស​ជាច្រើន ហើយ​កម្រិត​ដែល​អ្នកចូលរួម គឺ​កម្រិត​ថ្នាក់ខ្ពស់​ទៀត ដែល​ធ្វើ​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​នេះ ទទួលបាន​ជោគជ័យ ហើយ​ប្រែក្លាយ​យន្តការ​នេះ​កាន់​តែមាន​សារៈសំខាន់​ថែមទៀត ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​គូសបញ្ជាក់​ផងដែរ​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ប៉ា​គី​ស្ថាន ដែល​យើង​បានធ្វើការ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​មកហើយ ហើយ សម្ដេច​តេ​ជោ ក៏​ធ្លាប់​ជួប ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី នៅពេល​លោក​នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ប៉ា​គី​ស្ថាន​នេះ ដែល​បាន​ជួយ​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​រួម​រវាង​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ថែមទៀត ។​

​លោក​Syed Yusurf Raza Gilani ក៏បាន​ថ្លែងអំណរគុណ​ដល់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចំពោះ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ ហើយ​លោក​ពិតជា​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ការរីកចម្រើន​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​យើង​ទាំងពីរ ។ ស្របពេល​ជាមួយគ្នានេះដែរ លោក Syed Yusurf Raza Gilani បាន​អញ្ជើញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នៅពេល​ខាងមុខនេះ ហើយ​ជាពិសេស​ទៀត​នោះ លោក​បានបញ្ជាក់​ផងដែរ​ថា ប៉ា​គី​ស្ថាន មាន​ទីក្រុង​មួយ​ឈ្មោះ ទីក្រុង​ម៉ុ​លតា ដែលមាន​ប្រវត្តិ​ជាង ៥០០​ឆ្នាំ​ហើយ ដែលជា​កន្លែង​មួយ​ដែល​សង្ឃឹមថា ពេល​ស​ម្ដេចទៅ​ទស្សនកិច្ច អាច​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​កន្លែង​នេះ​ផងដែរ ។

​លើសពីនេះ​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្លាស់ប្ដូរ​មតិ​ជាមួយ លោក Syed Yusurf Raza Gilani អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ ជាពិសេស ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​យើង​ទាំងពីរ អាច​សហការគ្នា​បាន​ទៅលើ​យន្តការ​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​លោក អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ក៏បាន​បញ្ជាក់ថា លោក​ចាត់ទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​មេដឹកនាំ​ដ៏​អស្ចារ្យ ដែល​បានធ្វើឱ្យ​ប្រទេសមួយ​នេះ មានការ​រីកចម្រើន​ជឿនលឿន​ទៅមុខ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ ៕​ដោយ​៖​កូ​ឡាប​

×