បន្ទាយមានជ័យ ៖ កាន់តែស្រៀវឆ្អឹងខ្នងហើយអ្នកសិរីសោភ័ណ ដែលបានចតឡានក្រៅ នាមុខឬចំហៀងផ្ទះទាំងយប់ទាំងថ្ងៃព្រោះឥឡូវមានចោរចូលលួចរថយន្តកាមរី១គ្រឿងចង្កូតស្តាំ១គ្រឿងនៅជាប់ហាងថតរូបមួយខាងក្រោយខារ៉ាអូខេនិងសណ្ឋាគារនាគមាសឬនៅមិនឆ្ងាយប៉ុន្មានពីហាងគុយទាវកាហ្វេមូស្លីមជាទីដែលមន្ត្រីរាជការ កងកម្លាំងកម្លាំងនិងអ្មកកាសែតចូលចិត្តបំផុត នាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណម៉ោង១យប់ ចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ យ៉ាន់សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ រថយន្តតូចនោះម៉ាកតូយ៉ូតាកាមរី(Camary)សេរីឆ្នាំ ១៩៩៣ ចង្កូតស្តាំ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2A-1703 ។ រថយន្តមួយគ្រឿងត្រូវម្ចាស់ចតទុកនៅមុខផ្ទះជួលអ្នកលក់បោះពុម្ពនិងលក់ដុំនិងរាយ អាវកីឡា អាវយ៉ឺត និងសម្ភារៈកីឡាជាប់និងហាងថតរូបម៉ីម៉ិ ស្ថិតក្នុងភូមិ៣សង្កាត់ព្រះពន្លា ។
បើតាមកាមរ៉ាសុវត្ថិភាពរបស់ហាងនោះ ថារថយន្តបានបាត់នៅម្តុំម៉ោង១រំលងអាធ្រាត្រចូលថ្ងៃទី១០មករា ។ចោរមានគ្នាចំនួន៣នាក់បានជិះម៉ូតូមកលួចម្នាក់ចូលលួច២ចាំមើលក្រោយ ។ពេលដែលលួចបានហើយចោរ២នាក់បានជិះម៉ូតូចេញទៅតាមផ្លូវផ្សារសិរីសោភ័ណ ចំណែកចោរម្នាក់ទៀតចូលជិះរថយន្តចេញតាមក្រោយទៅបាត់ដោយសុវត្តិភាព។
នៅមុនពេលកើតហេតុនោះឈ្មោះញាណ កែវ ប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យម្ចាស់ហាងលក់ខោអាវបានខ្ចីរថយន្តរបស់ប្អូនថ្លៃម្ចាស់កម្មសិទ្ធិនៅក្នុងកាតគ្រីឈ្មោះសំឌី រស់នៅ ភូមិកំពងស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យកមកជិះរួចយកមកទុកនៅមុខហាងរបស់ខ្លួន។
លុះនៅម៉ោង៧យប់ខ្លួនបានចេញពីហាង មិនបានជិះរថយន្តនោះទេ ហើយម៉ោ១២យប់ខ្លួនបានចូលមកហាងវិញរថយន្តនៅចតនៅមុខហាងដដែល។
លោកវរសេនីយ៍ យ៉ាន់ សុវណ្ណ និយាយថា៖ សមត្ថកិច្ចកំពង់ដុតដៃដុតជើងស្វែងរកចោរទាំង៣នាក់នោះហើយ ។
សូមបញ្ជាក់ថា នៅក្រុងសិរីសោភ័ណ គេសង្កតឃើញថា មានម្ចាស់រថយន្តច្រើនដែរដែលចូលចិត្តចតយានរបស់ខ្លួននៅខាងក្រៅផ្ទះនាខាងមុខឬចំហៀង ហើយដាក់កាមរ៉ាសុវត្ថិភាពការពារឬជួយយាម៕ ដោយ ៖ បន្ទាយ