Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើលិខិ​តឆ្លើ​យត​ប ទៅប្រធានាធិបតី​អាមេរិក ​ដូ​ណាល់ ត្រាំ

spot_img

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១​៩​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃក​ម្ពុ​ជា បានធ្វើលិខិត​ឆ្លើយ​តប​ទៅប្រធា​នាធិ​បតី អាមេរិក ដូណាល់ ត្រាំ ដោយយល់ព្រមឲ្យក្រុមការងា​រ​កិច្ចកា​រប​រទេស នៃប្រទេសទាំងពីរ ​ធ្វើកិច្ចការ​ជាមួ​យគ្នា ដើម្បីស្តារទំនុកចិត្ត ​និ​ងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រ​ទេ​ស​ និងប្រ​ជាជន​យើង​ទាំ​ងពីរ​។

កន្លងទៅថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋ​អា​មេ​រិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនស​ម្តេ​ច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ​ដើម្បីបញ្ជាក់ជំហររបស់​ស​ហរដ្ឋ​អា​មេរិ​ក ដែលចង់បង្កើនទំនាក់​ទំ​នងចំ​ណង​មិត្ត​ភាពទ្វេភា​គី កាន់តែល្អប្រសើរថែមទៀ​ត​ជាមួយ​ក​ម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀ​ត​ គឺលោកប្រធានាធិប​តី​ បានបញ្ជាក់ក្នុងលិខិ​ត​របស់​ខ្លួនថា អាមេរិកគោរពអធិបតេ​យ្យ​ភាព​របស់​កម្ពុ​ជា ហើយ​មិនគាំ​ទ្រចំ​ពោះការការផ្លាស់ប្តូររ​ប​បម្តង​ណាឡើ​យ ព្រមទាំងស្នើសុំឲ្យក្រុមការងារ​កិ​ច្ចកា​របរ​ទេស​​នៃ​ប្រទេ​សទាំង​ពីរ​ កម្ពុជា-អាមេរិក ធ្វើកិច្ចការជាមួយគ្នាដើ​ម្បី​ស្តារ​ចំណ​ងមិត្ត​ភាព រវាងប្រទេ​ស​ទាំង​ពីរឡើ​ង​វិញ​។

លិខិតរបស់លោកប្រធានាធិ​ប​តី​ ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូ​ន​សម្តេ​ចតេ​ជោ ហ៊ុន សែន ដោយផ្ទាល់ដៃ ពី​សំណាក់លោក Patr​i​ck ​Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេ​រិ​កប្រចាំ​នៅកម្ពុ​ជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនាវិមានស​ន្តិ​ភាព​។

បើតាមសារលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ខ្ញុំមានក្តីសោមនស្សរីករាយ​ ​ដោយបានទទួលលិខិតចំនួនពីរច្បា​ប់​ផ្សេង​គ្នារប​ស់ឯ​កឧ​ត្តម ដែលបាន
ផ្ញើមកថ្នាក់ដឹកនាំអាស៊ាន​ ​និងរូ​បខ្ញុំផ្ទាល់ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងនាមជាសមាជិក
សកម្ម​រ​បស់អា​ស៊ា​ន កម្ពុជាសូមកោតសរសើរចំពោះ​សា​រដ៏​ច្បាស់លាស់របស់ឯកឧត្តមស្តីពីកា​រ​ប្តេជ្ញាចិ​ត្ត​
របស់សហរដ្ឋអាមេ​រិ​ក ចំពោះភាពជាដៃគូយុទ្ធ​សា​ស្ត្រ​ អាស៊ាន – អាមេរិក និង តួនាទីស្នូលរបស់​អា​ស៊ា​ន។​
ដោយ​ហេតុផ​លនេះ ខ្ញុំមានបំណងដ៏ជ្រាលជ្រៅក្នុងការជំ​រុ​ញទំនា​ក់​ទំ​នងនេះប​ន្ថែម​ទៀត និងសូម
ទទួលយកការអញ្ជើញ​រ​ប​ស់ ឯកឧត្តម ដើម្បីចូលរួមកិច្ចប្រជុំកំពូ​ល​ពិសេ​ស អា​ស៊ា​ន – អាមេរិក ដែល
នឹងប្រព្រឹត្តទៅនៅត្រី​មាស​ទី​មួយ នៃឆ្នាំ២០​២​០ នៅសហរដ្ឋអា​មេ​​រិក​។

សម្តេចតេជោ បានថ្លែងបន្តថា អំពីទំនាក់ទំនងរវាងប្រ​ទេ​សយើង​ទាំ​ងពីរ ខ្ញុំសូមឯកភាពជាមួយឯក​ឧ​ត្តម​ដែល​ថា ទំនាក់ទំន​ង​រ​វាង
ប្រទេសទាំង​ពី​របា​នឆ្លង​កាត់​ នូវដំណាក់កាលតឹ​ង​តែ​ង និង​ធូស្រាល​ជាបន្ត​ប​ន្ទាប់។ ទោះយ៉ាងណាក៏ដោយ​ ​ខ្ញុំយល់​ថា យើងមិនត្រូវឱ្យខ្លួនយើងក្លាយ​ជា​ចំណា​ប់ខ្មាំ​ង នៃទំព័រខ្មៅងងឹ​ត​ខ្លះនៃ​ប្រវត្តិ​សាស្ត្រ​​របស់យើងនោះ​ទេ​ ។ មានដំណាក់កាលដ៏ស្រស់បំព្រងជា​ច្រើ​នផ្សេ​ងទៀ​ត ដែលមានសា​រប្រយោជ​ន៍​ក្នុងការបំពាក់បំប៉ន​ពូ​នជ្រុំ​សម្រាប់ធ្វើឱ្យទំនាក់ទំនង​រ​វាង​ប្រទេស និងប្រ​ជាជន​យើ​ង​ទាំងពីរ កាន់តែមានកា​រ​រីក​លូត​លាស់ថែ​ម​ទៀត ។ នៅពេលបច្ចុប្ប​ន្ន​នេះ​ មួយផ្នែកនៃវិបុលភាពរ​ប​ស់ប្រជា​ជ​ន​ក​ម្ពុជា គឺពិតជាបានមកពីលទ្ធផល​នៃ​ការ​ចូលរួ​មវិភា​គទាន​របស់​ប្រ​ជាជន និងរដ្ឋាភិបាលស​ហ​រដ្ឋ​អាមេ​រិ​ក ដោយចាប់ផ្តើមពីការ​ធ្វើ​ប្រជា​ធិប​តេយ្យនូ​បនីយ​កម្ម​ដោយ​សន្តិ​វិធី ដល់ការកសាងប្រទេសជា​តិ​ ​អភិបាលកិច្ចសង្គម និង​កា​រទទួ​លបាន​ការ​ចូល​ទីផ្សា​រដ៏ទូ​លំ​ទូលាយ របស់ស​ហរ​ដ្ឋអាមេ​រិ​ក។ ខ្ញុំសូមថ្លែងអំណរគុ​ណ​​និងវាយតម្លៃខ្ពស់ចំពោះកាយវិការ​ដ៏​សប្បុ​រស​ធម៌នេះ។សំខាន់បំផុតខ្ញុំ​ទទួ​លបាន​នូវ​ការធានា តាមរយៈការអះអាងដ៏ជាក់លា​ក់​របស់​ឯកឧ​ត្តមក្នុង​កា​រស្វែងរកការចូល​រួ​មដ៏ពិ​ត​ប្រាកដ​មួយ ក្នុងការអនុវត្តលទ្ធិប្រជា​ធិ​បតេ​យ្យ សេរីភាពបុគ្គ​ល​ និង នីតិរដ្ឋជាជាងការ​ផ្លាស់​ប្តូរ​រ​បប។ ជាប្រទេសមួយដែលមានលទ្ធិប្រជាធិ​ប​តេយ្យ​ដ៏ក្មេ​ងខ្ចី ឯកឧត្តមប្រហែ​ល​ជា​អាចទទួលស្គាល់ការតស៊ូរបស់យើ​ង​ខ្ញុំ ក្នុងការស្វែងរកសន្តិភា​ព​ពេញលេ​ញមួយ​ដែលជា​លក្ខ​ខណ្ឌ​មិនអាចខ្វះបាន​ ​មុនពេលដែលយើងខ្ញុំអា​ច​កសា​ងប្រទេ​សឡើ​ងវិញ ដោយប្រកាន់ខ្ជាប់នូ​វ​ប្រ​ព័​ន្ធប្រជាធិបតេយ្យ​ព​ហុប​ក្ស ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ​កា​រយោ​គយល់ និងការអត់ធ្មត់រប​ស់​ឯកឧ​ត្ត​មចំពោះបញ្ហាអស់ទាំ​ង​នេះ​ ហើយខ្ញុំមានសេចក្តីរីករាយឲ្យក្រុម​កា​រងារ​កិច្ចកា​របរ​ទេសរ​បស់​យើ​ងខ្ញុំ ធ្វើការជាមួយក្រុមការងា​រ​កិច្ចកា​រប​រទេ​សរ​ប​ស់ឯកឧត្តម ដើម្បីស្ដារទំនុកចិ​ត្ត​និងភា​ពជឿ​ជាក់​ឡើង​វិញនឹងកសាងឡើង​វិញ​នូវ​ចំ​ណង​មិ​ត្តភា​ពរវាងប្រទេស និងប្រជាជនយើងទាំងពីរ ដូ​ច​ដែលឯ​ក​ឧត្តម​បានបញ្ជាក់នៅ​ក្នុ​ងលិខិ​តរប​ស់ឯ​ក​ឧត្ត​ម៕ដោយ៖កូឡាប

spot_img
×