ភ្នំពេញ ៖ ផ្ទះអាជីវករលក់ថ្នាំពេទ្យមួយកន្លែងត្រូវចោរមួយក្រុមធ្វើសកម្មភាពលួចគាស់ផ្ទះគាត់យកទ្រព្យសម្បត្តិនឹងថវិកាសរុបទៅអស់ជិត៤០ម៉ឺនដុល្លារដោយសុវត្ថិភាព ពោលគឺមិនរំខានដល់ក្រុមសមត្ថកិច្ចប៉ូលិសចំការមនឡើយ។
ចំពោះករណីក្រុមចោរគាស់ផ្ទះយកទ្រព្យសម្បត្តិនឹងថវិកាដ៏ច្រើនលើសលប់នេះខាងក្រុមគ្រួសារជនរងគ្រោះគាត់បានដឹងថានៅល្ងាចថ្ងៃទី ៩ខែមករាឆ្នាំ២០១៨នេះនៅក្នុងផ្ទះគាត់ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣៣៨ ក្រុមទី ៩ ភូមិទី ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមនក្រុងភ្នំពេញ។ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សេង ភេទ ប្រុស អាយុ៧២ ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ទីលំនៅផ្ទះកើតហេតុខាងលើនេះ។
ម្ចាស់ផ្ទះខាងលើប្រាប់សមត្ថកិច្ចថាសម្ភារៈបាត់បង់នោះ ទី១ លុយដុល្លារចំនួន៣៨០.០០០ដុល្លារ នឹងទី២ គ្រឿងអលង្កាមួយចំនួន សរុបទៅប្រហែល១០.០០០ដុល្លាផងដែរ។ នៅក្នុងផ្ទះកើតហេតុខាងលើនេះ មានសមាជិករស់នៅចំនួន ៦នាក់ ប្រុសចំនួន២នាក់ ក្នុងនោះមានអ្នកបម្រើចំនួន២នាក់) លុះនៅថ្ងៃទី ៩មករា២០១៨ វេលាម៉ោង ៨ ប្តីប្រពន្ធម្ចាស់ផ្ទះ និងអ្នកបម្រើ២នាក់ បាននាំគ្នាទៅជួយលក់ដូរ នៅផ្សារអូឡាំពិក ។ ចំណែកកូន២នាក់ទៅរៀន ក៏ចាក់សោទ្វារផ្ទះ។ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញទ្វារផ្ទះចំហរ និងស្នាមកាត់ស្រយ៉ូវទ្វារទើបដឹងថាចោរគាស់ផ្ទះលុយនិងទ្រព្យសម្បត្តិតែម្ដង។
ចំពោះករណីក្រុមចោរមកលួចគាស់ផ្ទះយកលុយនឹងទ្រព្យសម្បត្តិជិត៤០ម៉ឺនដុល្លារ នៅផ្ទះខាងលើនេះ គិតមកដល់ថ្ងៃទី១០ខែមករាឆ្នាំ២០១៨នេះមិនទាន់មានសញ្ញានោះទេ។
ពលរដ្ឋស្នើដល់លោកស្នងការប៉ូលិសក្រុង ភ្នំពេញ លោកអគ្គស្នងការនគរបាលជាតិ នឹងក្រសួងមហាផ្ទៃ ជួយពិនិត្យមើលភាពអសកម្មការងារ ក្រុមសមត្ថកិច្ចអាជ្ញាធរចំការមនផង ចុះព្រោះអីសព្វថ្ងៃនេះ ក្រុមចោរ ឬក្រុមសង្គមងងិត ចេញធ្វើសកម្មភាពលួច ឆក់ ប្លន់នឹងគាស់ផ្ទះអ្នកស្រុក យកលុយ ទ្រព្យសម្បត្តិគួរឲ្យខ្លាច៕ ដោយ៖បញ្ញាស័ក្តិ