បន្ទាយមានជ័យ៖ ទីតាំងផលិតនិងក្លែងក្លាយស្រាមួយកន្លែងនៅភូមិក្បាលស្ពានមួយសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវបានបង្ក្រាប ដោយរឹបអូសបាន៣៨០កេះ ស្នើ៣០៧២ដប ។
ការបង្ក្រាបក្នុងទីតាំងដេប៉ូចែកចាយស្រាមួយកន្លែងក្នុងនោះមានការផលិត ការវេចខ្ចប់ស្រា ក្លែងក្លាយ មួយកន្លែងនេះហាក់បីដូចជាចង់ដុះស្លែហើយគ្មានការបង្ក្រាប តែពេលនេះមានការបង្ក្រាប របស់នាយកដ្ឋាននគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមានការសហការដោយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសម្របសម្រួលដោយលោកមាសចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមតុលាការខេត្តបន្ទាយមានជ័យមកដល់ម៉ោងនេះមិនទាន់បញ្ចប់នៅឡើយ។
លោកផ្កាយពីរ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំបទល្មើសេដ្ឋកិច្ច បានឲ្យដឹងថា “នារសៀលថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩ នគរបាលប្រឆាំបទល្មើសសេដ្ឋកិច ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំបទល្មើសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើផលិត វេចខ្ចប់ ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញាPenfolds Bin 2 Bin 8 Bin707 Bin128 Bin407 Bin389 ស្រាចំនួន២៤៨កេះមើ១៤៨៨ដប ស្រាក្រហម88ចំនួន ១៣២កេះស្មើ១៥៨៤ដប សំបកប្រអប់៩៣ដុំស្មើ៩៣០សន្លឹក ស្ទីកឃើរ៥២ដុំស្មើ៥២០០សន្លឹក សំបកកេះ៤០០ដុំស្មើ១០០០០កេះ ក្លែក្លាយ (កម្មសិទ្ធិបញ្ញា)បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីលោក មាស ចន្ទពិសិទ្ធ ព្រះរាជអាជា្ញខេត្ដបន្ទាយមានជ័យ នៅទីតាំងយីហោ តុលាលក់ស្រាគ្រប់ប្រភេទ ផ្ទះគ្មានលេខ ផ្លូវលេខ០១៦ ភូមិក្បាលកស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ”៕ ដោយ៖កូឡាប