Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្សី​ស្វា​គម​ន៏​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​

ប្រទេស​រុស្សី​សំដែង​ការ​ស្វា​គម​ន៏​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​កន្លងទៅនេះ រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដោយ​រំពឹងថា ការវិវឌ្ឍ​ន៏​ចុងក្រោយ​អាច​លុបបំបាត់​ភាព​តានតឹង​នៅ​ឧ​ប​ទ្វី​កូរ៉េ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​រុស្សី​នៅក្នុង​សេចក្តីប្រកាស​។​

​ក្នុង​កំឡុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ ប្រទេស​កូរ៉េខាងជើង បាន​ទទួលយក​សំណើ​របស់​កូរ៉េខាងត្បូង ក្នុង​ការបង្កើត​កិច្ចប្រជុំ​យោធា ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ការបញ្ជូន​គណៈប្រតិភូ​កីឡា ទៅ​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ខែក្រោយ​នៅ​កូរ៉េខាងត្បូង​។​

​នៅក្នុង​សេចក្តីប្រកាស ប្រទេស​រុស្សី​បាន​ថ្លែងថា “​ពួកយើង​សូម​ស្វា​គម​ន៏​ចំពោះ​កិច្ចព្រមព្រៀង​ដែល​បាន​បង្កើតឡើង​នៅ​កិច្ចប្រជុំ​កំរិត​ខ្ពស់ រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​”​។​

“​ពួកយើង​សង្ឃឹមថា ការអនុវត្ត​កិច្ចព្រមព្រៀង​ទាំងនោះ​នឹង​អាចជួយ​លុបបំបាត់​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​ពង្រឹង​ស្ថេរភាព​នៅក្នុង​អនុតំបន់​”​។​

​រុស្សី​បន្ថែមទៀតថា “​ពួកយើង​មាន​ជំនឿ​ចិត្ត​ថា កិច្ចចរចារ​គឺជា​វិធី​តែមួយគត់​ក្នុងការ​ឆ្ពោះទៅរក​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ទៅវិញទៅមក ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​ប្រកបដោយ​ឥរិយាបទ​សន្តិភាព នយោបាយ និង​ការទូត​”៕ សុភ័ក្ត្រ​

×